
កម្រមានសមាជិកគ្រួសារចូលរួមប្រកួតជាមួយគ្នា នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ណាស់ តែក្នុងរដូវកាលទី៤ លោកអ៊ំ លីម កុកម៉េង និងកូនស្រីរបស់លោកអ៊ំឈ្មោះ លីម កញ្ញា បានចូលរួមប្រកួតក្នុងផ្ទះបាយដ៏អស្ចារ្យនេះជាមួយគ្នា។ វត្តមានរបស់ពួកគេបានបង្ហាញនូវភាពកក់ក្ដៅរវាងឪពុកកូន សម្រាប់ការប្រកួតប្រជែងដ៏ខ្លាំងក្លា ដែលបានចោទជាសំណួរផងដែរថា តើចំណងគ្រួសារនឹងនៅតែរឹងមាំក្រោមសម្ពាធដែរឬទេ?
អ្វីដែលបន្ថែមនូវចំណុចដ៏ប្លែកក្នុងសប្ដាហ៍បើកឆាករបស់កម្មវិធី MasterChef Cambodia រដូវកាលទី៤ គឺទស្សនិកជនបានស្គាល់គូប្រកួតដ៏ពិសេសមួយគូ គឺ ឪពុកឈ្មោះ លោក កុកម៉េង និងកូនស្រីឈ្មោះ កញ្ញា ដែលអ្នកទាំងពីរចូលរួមប្រកួតជាមួយគ្នា។
ទោះបីជាចំណងគ្រួសារមានភាពរឹងមាំក៏ដោយ ផ្ទះបាយរបស់ MasterChef គឺជាទីកន្លែងដែលជំនាញផ្ទាល់ខ្លួនមានសារៈសំខាន់បំផុត។ ទស្សនិកជននឹងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីមើលថា តើឪពុកកូនមួយគូនេះ អាចរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ពួកគាត់បានដែរឬទេ ឬមួយសម្ពាធនៃការប្រកួតប្រជែងនឹងបង្កើតជាបញ្ហាប្រឈមថ្មីៗសម្រាប់អ្នកទាំងពីរ។ ដូច្នេះ សូមប្រិយមិត្តរបស់ CTN រង់ចាំតាមដាននៅសប្ដាហ៍បន្តបន្ទាប់របស់ MasterChef Cambodia រដូវកាលទី៤។
ទស្សនាសប្ដាហ៍ទី១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖