×

ជួបរបស់ពិតហើយ! បេក្ខជនម្នាក់ភ្លឺភ្នែក ក្រោយនិយាយថាអាចពន្លះសាច់មាន់ លឿនជាង Judge ណារ៉ា

ការពន្លះមាន់ គឺជាវិញ្ញាសាជំនាញកាំបិតទីពីរ នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ ដើម្បីធ្វើតេស្តពីបច្ចេកទេសកាន់កាំបិតរបស់បេក្ខភាពចំនួន ២០ នាក់។

បេក្ខជនម្នាក់ដែលមានឈ្មោះ អ៊ូយ៉ាង បានបង្ហាញជំនឿចិត្តលើខ្លួនឯងថា នឹងអាចពន្លះបានលឿនជាង គណៈកម្មការ ណារ៉ា ដែលបានចំណាយពេលប្រហែល ៥នាទីប៉ុណ្ណោះ ប៉ុន្តែលទ្ធផលមិនបានដូចអ្វីដែលអ៊ូយ៉ាងបានអះអាងនោះទេ។ ការពន្លះសាច់មាន់របស់អ៊ូយ៉ាង ធ្វើមិនទាន់បានល្អនោះទេ ហើយប្រើប្រាស់ពេលវេលាយូរខ្លាំង។ វិញ្ញាសានេះ បានផ្ដល់មេរៀនមួយគឺ ទំនុកចិត្តជារឿងសំខាន់ ប៉ុន្តែជំនាញគឺជាធំនៅក្នុងផ្ទះបាយដ៏ក្ដៅគគុកមួយនេះ។

ក្នុងសប្ដាហ៍ទី១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ បេក្ខភាពចំនួន ២០នាក់ បានឆ្លងផុតការតេស្តជំនាញកំបិតលើការចិតការ៉ុត និងបានបន្តទៅកាន់វិញ្ញាសាពន្លះសាច់មាន់។ មុនពេលការប្រកួតចាប់ផ្ដើម បេក្ខជន អ៊ូយ៉ាង បានអះអាងយ៉ាងក្លាហានថា ខ្លួនអាចពន្លះបានលឿនជាង Judge ទៅទៀត។ ប៉ុន្តែនៅពេលនាទីបានចាប់ផ្ដើម ការពិតជាក់ស្ដែងបែរជាខុសប្លែកពីអ្វីដែលខ្លួនបាននិយាយ។ នេះគឺជាការរំឭកមួយតាំងពីដំបូងថា នៅក្នុងកម្មវិធី MasterChef Cambodia ទំនុកចិត្តត្រូវតែមានជំនាញពិតប្រាកដ។

ទស្សនាសប្ដាហ៍ទី១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង