
ការប្រកួតធ្វើម្ហូបលើកដំបូង មិនត្រឹមតែវាស់ស្ទង់រសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចរិតលក្ខណៈផងដែរ។ បេក្ខភាពបានបង្ហាញពីសន្តានចិត្តជួយគ្នាទៅវិញទៅមក នៅពេលដែលបេក្ខនារីម្នាក់ដែលកាន់សាសនាឥស្លាម មិនអាចភ្លក់ម្ហូបរបស់ខ្លួនបាន ដោយមានបេក្ខជនម្នាក់ ស្ម៏គ្រចិត្តជួយភ្លក់។ នេះបង្ហាញថា MasterChef គឺជាការប្រកួតប្រជែងមួយ ប៉ុន្តែវាក៏ជាវេទិកាមួយសម្រាប់បង្ហាញពីការចេះចែករំលែកគ្នានៅគ្រាលំបាកផងដែរ។
ការប្រកួតធ្វើម្ហូបជាផ្លូវការលើកដំបូងនៃកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ តម្រូវឱ្យបេក្ខជនរៀបចំមុខម្ហូបសាច់មាន់ ដែលត្រូវបានវាយតម្លៃដោយផ្អែកលើរសជាតិ គំនិតច្នៃប្រឌិត និងអនាម័យ។
ពេលវេលាដ៏ស្រស់បំព្រងមួយនៃស្មារតីជួយគ្នា បានកើតឡើង នៅពេលបេក្ខនារី ដាលីន មិនអាចភ្លក់ម្ហូបរបស់ខ្លួនបាន ក៏បានស្នើសុំឱ្យបេក្ខជន សុខ ហេង ជួយភ្លក់ជំនួស។ បេក្ខជន សុខ ហេង បានជួយដោយក្តីរីករាយ ដែលនេះបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាពដែលជាលក្ខណៈពិសេសនៃផ្ទះបាយ MasterChef Cambodia ។
នៅពេលដែលការប្រកួតប្រជែងកាន់តែក្តៅគគុក ពេលវេលានៃការជួយគ្នាទៅវិញទៅមកបែបនេះ បានរំឭកយើងថា នៅពីក្រោយការប្រជែងគ្នា ក៏មាននូវការស្រឡាញ់ការចម្អិនដូចៗគ្នាដែរ។
ទស្សនាសប្ដាហ៍ទី១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖