×

ម្ចាស់អាវអៀមសបន្ថែមនឹងត្រូវបង្ហាញនៅក្នុងសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤

សប្ដាហ៍ដំបូងបានបញ្ចប់ បេក្ខជនម្ចាស់អាវអៀមស ចំនួន ១០នាក់ ក៏បានរកឃើញ ដែលធ្វើឱ្យកម្ដៅនៃការប្រកួតប្រជែងកាន់តែកើនឡើង។

ការប្រកួតបានត្រៀមរួចជាស្រេច សម្រាប់វិញ្ញាសាបន្ទាប់ នៅក្នុងសប្ដាហ៍ទី២។ សំណួរចោទឡើងនៅពេលនេះគឺថា៖ តើបេក្ខជនរូបណានឹងអាចបន្តដំណើរទៅមុខជាមួយអាវអៀមសដែលនៅសល់ ហើយអ្នកណានឹងត្រូវចាកចេញពីការប្រកួតក្នុងសប្តាហ៍ខាងមុខនេះ?

នៅសប្ដាហ៍ទី១ បេក្ខភាពដ៏មានទេពកោសល្យជាច្រើនរូបទៀតបានឈ្នះអាវអៀមពណ៌ស ដែលធានាបាននូវកៅអីរបស់ពួកគេនៅក្នុងវគ្គបន្ទាប់។ បេក្ខភាពដែលទទួលបានអាវអៀមស កាលពីសប្ដាហ៍ទី១ មានចំនួន ១០ រូប។

តើម្ចាស់អាវអៀមស ចំនួន ១៥រូបទៀត គឺជានរណា? តាមដាននៅក្នុងកម្មវិធី MasterChef Cambodia សប្ដាហ៍ទី២ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water នាថ្ងៃអាទិត្យ ទី១៥ ខែមិថុនា វេលាម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង