×

ការតេស្តស្មារតីជាក្រុម៖ បេក្ខភាពប្រឈមមុខនឹងការប្រកួតជាក្រុមលើកដំបូងក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤

កាលពីសប្ដាហ៍ទី១ បេក្ខភាពចំនួន ៦០នាក់បានចាប់ផ្តើមការប្រកួតដណ្ដើមអាវអៀមសនៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ ដែលបានរកឃើញអ្នកដណ្ដើមបានអាវអៀមស ចំនួន ១០រូបរួចមកហើយ។ ក្នុងសប្ដាហ៍ទី២ ការប្រកួតកាន់តែតានតឹងឡើង តាមរយៈការផ្លាស់ប្តូរពីការសាកល្បងជំនាញផ្ទាល់ខ្លួន មកជាការចម្អិនជាក្រុម ដើម្បីសាកល្បងសមត្ថភាពរបស់បេក្ខភាពក្នុងការដឹកនាំ សហការ និងសម្របខ្លួនជាក្រុមផងដែរ។

កម្មវិធី MasterChef Cambodia រដូវកាលទី៤ បានត្រឡប់មកវិញក្នុងសប្ដាហ៍ទី២ ជាមួយនឹងការប្រកួតជាក្រុមលើកដំបូងដ៏តានតឹង។ បេក្ខភាពដែលសុទ្ធតែជាអ្នកចម្អិនតាមផ្ទះដែលមិនទាន់ទទួលបានអាវអៀមស កាលពីសប្ដាហ៍ទី១ ត្រូវបានបែងចែកជា ៥ ក្រុម ដែលដឹកនាំដោយប្រធានក្រុម មានដូចជា អ៊ូយ៉ាង, ដាលីន, ស្រីពេជ្រ, កញ្ញា និង មុន្នី។ ក្រុមនីមួយៗត្រូវធ្វើសម្លកកូរខ្មែរប្រពៃណីមួយមុខ និងបង្អែមមួយមុខទៀតដោយទទួលបានគ្រឿងផ្សំគោល ផ្លែត្នោត ដែលជាអត្តសញ្ញាណជាតិ ក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។ ភាពតានតឹងបានកើតឡើងខណៈក្រុមនានាជួបការលំបាកក្នុងការឯកភាពគ្នាទៅលើការដឹកនាំ និងការប្រតិបត្តិ។

នៅក្នុងកម្មវិធី MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ជំនាញផ្ទាល់ខ្លួនតែម្យ៉ាងគឺមិនគ្រប់គ្រានទេ បេក្ខភាពទាំងអស់ ក៏ត្រូវមានសមត្ថភាពក្នុងការស្តាប់ ការដឹកនាំ និងការចុះសម្រុងជាមួយអ្នកដទៃផងដែរ។

ទស្សនាសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤​ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង