×

“តិចតែតាន់!” ក្រុមក្រហមធ្វើបានយ៉ាងល្អក្នុងការប្រកួតជាក្រុមដំបូងនៃកម្មវិធី MasterChef Cambodia រដូវកាលទី៤

នៅក្នុងការប្រកួតជាក្រុមលើកដំបូងនៃកម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខភាពចំនួន ៥០នាក់ ដែលមិនទាន់ទទួលបានអាវអៀមស បានបែងចែកជា ៥ ក្រុម ដែលដឹកនាំដោយប្រធានក្រុម កញ្ញា, ដាលីន, ស្រីពេជ្រ, អ៊ូយ៉ាង និង មុន្នី ។ ក្រុមនីមួយៗត្រូវចម្អិនសម្លកកូរខ្មែរមួយមុខ និងបង្អែមខ្មែរមួយមុខ ដោយប្រើប្រាស់ផ្លែត្នោត ជាគ្រឿងផ្សំគោល ដែលជាអត្តសញ្ញាណរបស់កម្ពុជា។

ទោះបីជាមានសមាជិកត្រឹមតែ ៦ នាក់ដែលជាចំនួនតិចជាងគេក្នុងចំណោមក្រុមទាំង៥ ក៏ដោយ ក៏ក្រុមពណ៌ក្រហមរបស់ កញ្ញា បានធ្វើបានល្អជាងក្រុមដទៃ ដោយបានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ទាំងរសជាតិ និងការតុបតែង ព្រមទាំងទទួលការកោតសរសើរថា “ទោះគ្នាតិចតែតាន់!” ។ ការធ្វើការជាក្រុមរបស់ក្រុមទាំងអស់ បានជួបការលំបាកដោយសារការមិនចុះសម្រុងគ្នា និងគ្រឿងផ្សំដែលចម្អិនមិនបានឆ្អិនល្អ។ ប៉ុន្តែទោះជាយ៉ាងណា លទ្ធផលសុទ្ធតែធ្វើបានល្អម្យ៉ាងម្នាក់។

វិញ្ញាសានេះ បានបង្ហាញថា ពេលខ្លះ ទោះបីជាក្រុមតូចក៏ដោយ ឱ្យតែមានសាមគ្គីភាពរឹងមាំ និងការផ្ដោតអារម្មណ៍ខ្ពស់ ក៏អាចធ្វើបានល្អបានដែរ។ នេះសបញ្ជាក់ឱ្យឃើញថា ទឹកចិត្ត និងការសហការចុះសម្រុងគ្នា មានសារៈសំខាន់ជាងចំនួនសមាជិកទៅទៀត។

ទស្សនាសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤​ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង