
កាលពីសប្ដាហ៍ទី១ នៃកម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខនារី ដាលីន គឺជាបេក្ខនារីដ៏លេចធ្លោម្នាក់ ជាមួយនឹងការប្រើប្រាស់កាំបិតដ៏ស្ទាត់ជំនាញ និងភាពនឹងនរនៅក្រោមសម្ពាធ។
ភាពជោគជ័យនេះ បានធ្វើឱ្យ ដាលីន ទទួលបានតំណែងជាប្រធានក្រុមផ្កាឈូក សម្រាប់ការប្រកួតជាក្រុមលើកដំបូង ដែលជាការសាកល្បងដ៏សំខាន់មួយ មិនត្រឹមតែទៅលើការចម្អិនអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើភាពជាអ្នកដឹកនាំទៀតផង។
ទោះបីជាមានសមាជិកចំនួន ៩ នាក់ ជាក្រុមធំទីពីរក្នុងចំណោមក្រុមទាំង៥ ក៏ដោយ ក៏ក្រុមផ្កាឈូកនៅតែធ្វើមិនបានសម្រេចក្រោមការដឹកនាំរបស់ដាលីន។ តាមការវាយតម្លៃរបស់ Judge សម្លកកូរត្នោតរបស់ពួកគេ បានបញ្ហាដោយសារត្នោតនៅហាង ប៉ុន្តែបង្អែមត្នោតអាចទទួលយកបាន។ ងាកទៅការចម្អិនវិញ ក្រុមហាក់ដូចជាខ្វះការចុះសម្រុងគ្នាផងដែរ។ ដូច្នេះ សមាជិកទាំង៩នាក់របស់ក្រុមផ្កាឈូក បានក្លាយជាក្រុមដំបូងគេដែលត្រូវចាកចេញពីរដូវកាលទី៤។
នៅក្នុងផ្ទះបាយ MasterChef Cambodia សូម្បីតែអ្នកចម្អិនដែលមានទេពកោសល្យបំផុត ក៏ត្រូវមានការដឹកនាំដ៏ល្អផងដែរ។ ប្រសិនបើគ្មានការប្រាស្រ័យទាក់ទងច្បាស់លាស់ និងការជឿទុកចិត្តគ្នាទេនោះ ច្បាស់ណាស់ប្រាកដជាមិនអាចស្វែងរកជោគជ័យសម្រាប់ក្រុមបានឡើយ។ ភាពជាអ្នកដឹកនាំមិនមែនជាការគ្រប់គ្រងសមាជិកក្នុងក្រុមនោះទេ តែវាគឺជាការផ្សារភ្ជាប់ទំនាក់ទំនងគ្នានឹងគ្នា។
ទស្សនាសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖