
កាលពីសប្ដាហ៍ទី១ នៃកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខនារី ជូ រស្មី មកពីខេត្តស្វាយរៀង មិនអាចរៀបចំម្ហូបដាក់ចានបានទាន់ពេលវេលា ដោយសារមុតដៃ។ ងាកមកក្នុងសប្ដាហ៍ទី២ រស្មី បានប្ដេជ្ញាចិត្តថានឹងបង្ហាញពីសមត្ថភាពរបស់ខ្លួន ប៉ុន្តែជាថ្មីម្ដងទៀត បញ្ហានៅតែមាន។
ក្នុងអំឡុងពេលប្រកួតធ្វើម្ហូបពីគ្រឿងផ្សំ ស្វាយទុំ រស្មីជួបបញ្ហាខ្ទិះដូង ដែលជាគ្រឿងផ្សំមួយក្នុងម្ហូបរបស់ខ្លួន បន្ទាប់ពីនាងបានចែកគ្រឿងផ្សំនេះខ្លះទៅឱ្យបេក្ខភាពម្នាក់ទៀត គឺ ស្រីពេជ្រ ដែលកំពុងស្វែងរកខ្ទិះដូង។
ស្មារតីជួយគ្នាទៅវិញទៅមក បានឆ្លុះបញ្ចាំងពីការសហការដែលទស្សនិកជនរបស់ MasterChef ធ្លាប់ឃើញក្នុងរដូវកាលទី៣ផងដែរ។ ប៉ុន្តែ ម្ហូបរបស់រស្មីបានទទួលរងផលប៉ះពាល់ដោយសារខ្វះខ្ទិះដូង ដែលធ្វើឱ្យប៉ះពាល់ដល់ឱកាសរបស់នាងក្នុងការទទួលបានអាវអៀមសជាថ្មីម្ដងទៀត។
ការមិនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាគុណធម៌មួយ ប៉ុន្តែនៅក្នុងកម្មវិធី MasterChef ចិត្តសប្បុរសត្រូវតែថ្លឹងថ្លែងឱ្យមានតុល្យភាពជាមួយនឹងការការពារផលប្រយោជន៍ផ្ទាល់ខ្លួន។
ទស្សនាសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖