
នៅក្នុងសប្ដាហ៍ទី២ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ សម្ពាធបានកើនឡើងទ្វេដង។ ដោយសារអាវអៀមសភាគច្រើនត្រូវបានប្រគល់ជូនរួចទៅហើយពីការប្រកួតជាក្រុម និងជាឯកត្តជន បេក្ខភាពដែលនៅសល់មានឱកាសចុងក្រោយដើម្បីបន្តការប្រកួត តាមរយៈគ្រឿងផ្សំមួយដែលមើលទៅហាក់ដូចជាងាយៗ នោះគឺ ពងមាន់។
នៅក្នុងការសាកល្បងចុងក្រោយនៃសប្ដាហ៍ទី២ បេក្ខជនដែលនៅសល់ បានប្រឈមមុខនឹងការប្រកួតមួយគឺការស្រុះពងមាន់ (Poached egg) ឱ្យបានចំនួន ៥គ្រាប់ ដោយមានពេលត្រឹមតែ ១៥នាទី ដើម្បីធ្វើឱ្យល្អឥតខ្ចោះ។ នេះគឺជាការសាកល្បងទៅលើការប្រើប្រាស់សីតុណ្ហភាព ពេលវេលា និងការអត់ធ្មត់ ហើយការប្រកួតនេះបានធ្វើឱ្យបេក្ខជនចំនួន ៦ រូប ទទួលបានអាវអៀមស គឺ រស្មី, ស្រីពេជ្រ, វិបុល, រតនៈ, ប្រុសប៉ូ, និង ចាន់លក្ម្សី ។ ចំណែកឯអ្នកដែលនៅសល់ ត្រូវបានជម្រុះចេញពីកម្មវិធី។
វិញ្ញាសានេះ បានបង្ហាញថា នៅក្នុងផ្ទះបាយ MasterChef ជាញឹកញាប់រឿងដែលសាមញ្ញបំផុត តម្រូវឱ្យមានការយកចិត្តទុកដាក់ ភាពខ្ជាប់ខ្ជួន និងការផ្ចង់អារម្មណ៍ មិនអាចមើលស្រាលនូវការប្រកួតបានឡើយ។
ទស្សនាសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖