×

អាវអៀមស ២៥ ត្រូវបានប្រគល់រួចរាល់ ឥឡូវនេះ ការប្រកួតពិតប្រាកដចាប់ផ្តើមហើយក្នុងសប្ដាហ៍ទី៣ MasterChef Cambodia រដូវកាលទី៤

បន្ទាប់ពីការប្រកួតដ៏ក្តៅគគុកចំនួនពីរសប្ដាហ៍ នៃ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានជម្រុះបេក្ខជនពី ៦០រូប មកនៅសល់ត្រឹមតែ ២៥ រូបដែលទទួលបានអាវអៀមស ដោយម្នាក់ៗបានដឹងពីសក្ដានុពលរបស់ខ្លួនតាមរយៈជំនាញប្រើប្រាស់កាំបិត ការធ្វើម្ហូបប្រពៃណីខ្មែរ និងវិញ្ញាសាបច្ចេកទេសជាដើម។

ប៉ុន្តែដំណើរក្នុងផ្ទះបាយ MasterChef របស់ពួកគេនៅវែងឆ្ងាយណាស់។ នៅពេលការប្រកួតឈានចូលដល់ក្នុងផ្ទះបាយ MasterChef Cambodia ជាផ្លូវការ ទស្សនិកជននឹងបានឃើញភាពតានតឹងកើនឡើងក្នុងសប្ដាហ៍ទី៣ នៅពេលបេក្ខភាពទាំង២៥រូប ត្រូវប្រឈមមុខនឹងវិញ្ញាសាចម្អិនដែលមិននឹកស្មានដល់ ហើយចម្អិនទន្ទឹមគ្នាក្រោមក្រសែភ្នែករបស់គណៈកម្មការទាំង៣រូប ដែលមានដូចជា Judge ណារ៉ា ជេស៊ីកា និង Judge ម៉េងហ៊ី ។

ប្រាក់រង្វាន់ ២០០ លានរៀល និងជាចុងភៅអាជីពនៅសណ្ឋាគារ Hyatt Regency Phnom Penh ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត កំពុងរង់ចាំម្ចាស់ជ័យលាភីនានា នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។

ដំណើរទៅមុខទៀតនឹងសាកល្បងទាំងការច្នៃប្រឌិត ភាពល្អិតល្អន់ និងការរក្សាភាពនឹងនររបស់បេក្ខភាពនីមួយៗ។ តើអ្នកណានឹងអាចឈានទៅមុខ ហើយអ្នកណានឹងត្រូវចាកចេញពីផ្ទះបាយដ៏ក្ដៅគគុកមួយនេះ? រង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ចាប់ពីម៉ោង ៨​ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង