
សប្ដាហ៍ទី៣ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានចាប់ផ្ដើមជាមួយនឹងវិញ្ញាសាប្រអប់អាថ៌កំបាំងដំបូងបង្អស់ សម្រាប់បេក្ខភាពកំពូលទាំង ២៥រូបដែលទទួលបានអាវអៀមស។ នេះគឺជាការសាកល្បងពិតប្រាកដលើកដំបូងរបស់ពួកគេ ក្នុងនាមជាបេក្ខជន MasterChef ជាផ្លូវការ។
ផ្ទះបាយមួយនេះ ពោរពេញទៅដោយភាពតានតឹង ដោយបេក្ខជនពាក់អាវអៀមសទាំង ២៥រូប ប្រឈមមុខនឹងវិញ្ញាសាថ្មីមួយ គឺការច្នៃត្រីក្រាញ់ដែលពិបាកធ្វើ ជាមួយបន្លែជាច្រើនមុខ ឱ្យទៅជាម្ហូបអាស៊ីដ៏មានគំនិតច្នៃប្រឌិតមួយ។ ត្រីក្រាញ់ ដែលមានស្រការឹង និងរអិល បានក្លាយជាឧបសគ្គផ្នែកបច្ចេកទេសសម្រាប់បេក្ខជនជាច្រើន។

ពេលវេលាកំណត់ ៤៥នាទី កាន់តែបង្កជាសម្ពាធ ហើយបេក្ខជនជាច្រើននាក់បានជួបការលំបាកសូម្បីតែក្នុងការពន្លះសាច់ត្រី មិនបាច់និយាយដល់ការបង្កើតម្ហូបដ៏លេចធ្លោមួយនោះទេ។
គណៈកម្មការបានបញ្ជាក់យ៉ាងច្បាស់ថា ម្ហូបភាគច្រើនខ្វះភាពផ្ចិតផ្ចង់ និងគំនិតច្នៃប្រឌិត។ មានតែ សុខហេង ស្រីពេជ្រ និង បូរ៉ា ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសជាចានល្អជាងគេ។
Judge ណារ៉ា បានរំឭកដល់បេក្ខជនទាំងអស់ថា អ្នកទាំងអស់គ្នាមិនមែនមកទីនេះដើម្បីត្រឹមតែចម្អិនម្ហូបទេ ប៉ុន្តែគឺដើម្បីបង្ហាញថាអ្នកពិតជាសក្តិសមនឹងកន្លែងនេះ។

ការជាប់ជាបេក្ខជនកំពូលទាំង ២៥នាក់ គឺជាសមិទ្ធផលមួយ ប៉ុន្តែការបន្តដំណើរទៅមុខទៀតគឺអាស្រ័យទៅលើការអភិវឌ្ឍខ្លួនឯង ភាពបត់បែន និងការបញ្ចេញសមត្ថភាពក្រោមសម្ពាធ។
ទស្សនាសប្ដាហ៍ទី៣ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោមនេះ៖