
ក្នុងនាមជាអ្នកឈ្នះការប្រកួត «ប្រអប់អាថ៌កំបាំង» លើកទីមួយ ក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ បេក្ខជន ចំរើន បូរ៉ា ទទួលបានសិទ្ធិអាទិភាពដ៏កម្រមួយ ក្នុងការជួយសង្គ្រោះបេក្ខជនពាក់កណ្តាលឱ្យរួចផុតពីការប្រកួតជម្រុះក្នុងវគ្គបន្ទាប់។
ជ័យជម្នះរបស់បូរ៉ា បានធ្វើឱ្យគាត់ស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ គឺត្រូវជ្រើសរើសបេក្ខភាពចំនួន ១២ នាក់ ដើម្បីទទួលបានសុវត្ថិភាពក្នុងការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលតម្រូវឱ្យច្នៃម្ហូបពីថ្លើមសត្វ។ សម្ពាធនៃការសម្រេចចិត្តនោះ បានជះឥទ្ធិពលលើសពីការធ្វើម្ហូបទៅទៀត។
ការជ្រើសរើសរបស់បូរ៉ា គឺត្រូវថ្លឹងថ្លែងរវាងមិត្តភក្តិ អ្នកធ្លាប់ធ្វើការជាមួយ និងអ្នកអាចក្លាយជាមិត្តនៅពេលក្រោយ។ ទីបំផុត បូរ៉ាសម្រេចចិត្តនាំ លាងហាក់ ម៉ៃឡាង រតនៈ លីនណា ស្រីនិត វិច្ឆិកា តារា លីថូ ចំរ៉ុង សុវាចា កញ្ញា និង កន្និកា ដោយទុកឱ្យបេក្ខភាពដទៃទៀត រួមទាំង លោកអ៊ំ កុកម៉េង ដែលត្រូវជម្រុះចេញពីកម្មវិធី នៅប្រកួតគ្នា។
នៅក្នុងការប្រកួត MasterChef ការជួយឬមិនជួយសង្គ្រោះអ្នកដទៃ អាចធ្វើឱ្យអ្នកដែលជួយគេ ទទួលបានការទុកចិត្ត ឬអាចក្លាយជាគោលដៅដែលគេព្យាយាមទម្លាក់នៅក្នុងការប្រកួតបន្ទាប់ក៏អាចថាបាន។ តើបេក្ខជនដែលមិនត្រូវបានបូរ៉ាជួយ មានអារម្មណ៍ដូចម្ដេច? តស់ទៅទស្សនាសប្ដាហ៍ទី៣ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖