×

ម្ហូបឈ្មោះ «នំបុ័ងថ្លើមគោ» របស់ លក្ម្សី លេចធ្លោឆក់យកការចាប់អារម្មណ៍របស់គណៈកម្មការ MasterChef Cambodia

នៅក្នុងវិញ្ញាសាដ៏តានតឹង ដែលមិនធ្លាប់ជួបពីមុន និងការហ៊ានប្រថុយប្រថាន បេក្ខនារី សែម ចាន់លក្ម្សី បានបង្ហាញពីភាពច្នៃប្រឌិតនៅក្នុងម្ហូបមួយចាន ដែលមានឈ្មោះថា «នំបុ័ងថ្លើមគោ» នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤។

ខណៈបេក្ខភាពផ្សេងទៀតកំពុងជួបការលំបាកជាមួយគ្រឿងផ្សំគោល ថ្លើមសត្វ លក្ម្សី មិនមានការភ័យខ្លាចចំពោះគ្រឿងផ្សំគោល ដែលជា ថ្លើមគោ នោះទេ។ ថ្លើមគោ គឺជាគ្រឿងផ្សំគោលដ៏ពិបាកចម្អិនជាងគេក្នុងចំណោមថ្លើមទាំង៣ រួមទាំងថ្លើមជ្រូក និងថ្លើមមាន់ លក្ម្សី បានច្នៃប្រឌិតថ្លើមគោដ៏ប្រណីតមួយចាន ដោយរៀបចំយ៉ាងស្អាត។

គណៈកម្មការបានកោតសរសើរទៅកាន់លក្ម្សី ដែលបានប្រែក្លាយគ្រឿងផ្សំគោលមួយនេះឱ្យទៅជាម្ហូបលំដាប់ខ្ពស់ ទោះបីជាជាការប្រកួតច្នៃប្រឌិតជាលើកដំបូងក៏ដោយ។

លក្ម្សី ការទទួលបានសិទ្ធិធ្វើជាប្រធានក្រុមនៅក្នុងវគ្គបន្ទាប់ ជាមួយបេក្ខជនចំនួន ៣ រូបផ្សេងទៀតដែលធ្វើម្ហូបបានល្អប្រហាក់ប្រហែលគ្នា ដែលមានដូចជា វេជ្ជឌី (ថ្លើមគោពាសមេឃ) វិសាល (ខថ្លើមជ្រូក) និង សុខហេង (ថ្លើមស្មោះស្នេហ៍)។

តស់ទៅទស្សនាការចម្អិនរបស់បេក្ខជនទាំង៤ កាលពីសប្ដាហ៍ទី៣ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោមនេះ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង