
បេក្ខនារី ជា ស្រីពេជ្រ ទទួលបានការសរសើរចំពោះម្ហូប នៅក្នុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង ដែលជាវិញ្ញាសាប្រកួតដំបូងបង្អស់ ប្រចាំសប្តាហ៍ទី៣ ក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ ដែលបានចម្អិនម្ហូបឈ្មោះ “បុកត្រីក្រាញ់” ដ៏មានឱជារស។ ទោះជាយ៉ាងណា នៅពេលដែលត្រូវប្រឈមមុខនឹងការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលផ្ដោតសំខាន់លើគ្រឿងផ្សំគោល “ថ្លើមសត្វ” សមត្ថភាពរបស់នាងបានធ្លាក់ចុះ ដែលធ្វើឱ្យនាងប្រឈមនឹងការធ្លាក់ចេញពីកម្មវិធី។

ក្នុងអំឡុងពេលប្រកួត ស្រីពេជ្របានស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ ទាំងបច្ចេកទេសចម្អិន និង ការរៀបចំ សម្រាប់មុខម្ហូប “ថ្លើមអប់ម្រេចខ្ញី” របស់ស្រីពេជ្រ បានទទួលការរិះគន់ពីគណៈកម្មការទាំង៣ ដែលធ្វើឱ្យពួកគាត់មានការអន់ចិត្តមិនស្ទើរ ទោះបីជាបេក្ខនារីដែលមកពីរាជធានីភ្នំពេញរូបនេះធ្វើបានល្អកាលពីវិញ្ញាសាមុនក៏ដោយ។
យ៉ាងណាដោយសារស្រីពេជ្រ គឺជាបេក្ខភាពម្នាក់ក្នុងចំណោម ៣នាក់ដែលលេចធ្លោ នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង បានធ្វើឱ្យគណៈកម្មការសម្រេចចិត្តផ្ដល់ឱកាសម្ដងទៀត សម្រាប់ស្រីពេជ្រ ដើម្បីស្វែងរកភាពខ្លាំងរបស់ខ្លួនឡើងវិញ។

នៅក្នុងផ្ទះបាយ MasterChef Cambodia អ្នកអាចមានសុវត្ថិភាព លុះត្រាតែម្ហូបចុងក្រោយរបស់អ្នកធ្វើឱ្យបានល្អបំផុត។
តស់ទៅទស្សនាសប្ដាហ៍ទី៣ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖