×

កម្មវិធី MasterChef Cambodia រដូវកាលទី៤ កាន់តែក្តៅគគុក ការប្រកួតជាក្រុមលើកដំបូងនឹងបង្កព្យុះភ្លៀងក្នុងសប្ដាហ៍ទី៤

បន្ទាប់ពីការចាកចេញរបស់បេក្ខភាព លោកអ៊ំ លីម កុកម៉េង កាលពីសប្ដាហ៍ទី៣ និងការបង្ហាញសមត្ថភាពដ៏លេចធ្លោពីសំណាក់បេក្ខជន បូរ៉ា និងបេក្ខនារី ចាន់លក្ម្សី កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៤ នឹងបង្កើនកម្ដៅនៃការប្រកួតឱ្យកាន់តែខ្លាំងឡើង។ ជាលើកដំបូងសម្រាប់រដូវកាលនេះ បេក្ខជនដែលនៅសល់ទាំង ២៤ រូប នឹងត្រូវបែងចែកជាក្រុម ដើម្បីប្រកួតប្រជែងគ្នានៅក្នុងវិញ្ញាសាជាក្រុមដំបូងបង្អស់នៃកម្មវិធី។

នៅក្នុងសប្ដាហ៍មុន ទស្សនិកជនបានឃើញនូវការបង្កើតរសជាតិដ៏ប្លែក និងការសម្រេចចិត្តដ៏ក្លាហាន ដូចជាការប្រើប្រាស់សិទ្ធិអាទិភាពរបស់ បូរ៉ា និងម្ហូបរបស់ លក្ម្សី។ ប៉ុន្តែនៅសប្ដាហ៍ក្រោយ ភាពប៉ិនប្រសប់ផ្ទាល់ខ្លួនតែមួយមុខនឹងមិនគ្រប់គ្រាន់ឡើយ។ បេក្ខជនទាំងអស់នឹងត្រូវចេះសហការ ដឹកនាំ និងបត់បែនទៅតាមស្ថានការណ៍ដ៏តានតឹង ព្រោះថាការធ្វើការជាក្រុមគឺជាការសាកល្បងដ៏ធំបំផុត។

អ្វីដែលកាន់តែតានតឹងនោះគឺ ក្រុមដែលចាញ់នឹងមិនត្រឹមតែត្រូវដោះអាវអៀមសចេញ ដើម្បីពាក់អៀវខ្មៅនោះទេ ពួកគេនឹងត្រូវប្រឈមមុខនឹងវិញ្ញាសាសម្ពាធ ដែលនឹងមានបេក្ខជនបន្ទាប់ត្រូវចាកចេញពីកម្មវិធី។ តើបេក្ខជនរូបណា ដែលចាកចេញពីផ្ទះបាយ MasterChef បន្ទាប់ពីលោកអ៊ំ កុកម៉េង ?

កុំភ្លេចរង់ចាំទស្សនា សប្ដាហ៍ទី៤ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនានេះ ចាប់ពីម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ដើម្បីដឹងចម្លើយទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង