
នៅក្នុងវិញ្ញាសាសម្ពាធដ៏តានតឹង បេក្ខជនពាក់អៀមខ្មៅទាំង១២រូប បានប្រកួតប្រជែងយ៉ាងស្វិតស្វាញដើម្បីរក្សាអាវអៀមសរបស់ខ្លួននៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
វិញ្ញាសាខាបាប (Kebab) តម្រូវឱ្យកាត់សាច់ជាដុំជ្រុងទំហំ ៣,៥ សង់ទីម៉ែត្រ ការប្រឡាក់គ្រឿងដ៏ល្អឥតខ្ចោះ និងការអាំងប្រកបដោយបច្ចេកទេស។ ប៉ុន្តែបេក្ខនារី ឈួន ស្រីនីត បានកាត់សាច់គោសម្រាប់ធ្វើខាបាបតូចពេក ជាចំណុចមួយ ដែលខុសពីលក្ខខណ្ឌរបស់គណៈកម្មការទាំងបីរូប ដែលផ្ចិតផ្ចង់ចំពោះទំហំសាច់នៅក្នុងវិញ្ញាសាមួយនេះ។ ជាលទ្ធផល ស្រីនីត គឺជាបេក្ខនារីទី២ ដែលត្រូវបានជម្រុះចេញពីផ្ទះបាយនៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ ក្នុងសប្ដាហ៍ទី៤។

ការចាកចេញរបស់ស្រីនីត បាននាំមកនូវភាពសោកស្តាយ ខណៈដែលនាងបានបង្ហាញពីសក្ដានុពលរបស់ខ្លួនកន្លងមកនៅក្នុងកម្មវិធី។ នេះគឺជាមេរៀនមួយសម្រាប់បេក្ខជនទាំងអស់។ បេក្ខជនរបស់កម្មវិធី MasterChef មិនមែនផ្តោតតែលើគំនិតច្នៃប្រឌិតនោះទេ ប៉ុន្តែថែមទាំងផ្ដោតលើចំណុចតូចៗពីការណែនាំរបស់គណៈកម្មការទាំង៣ ដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី ផងដែរ។
នៅក្នុងជីវិតក៏ដូចជាក្នុងការប្រកួតប្រជែង ភាពជាក់លាក់ និងវិន័យ គឺជាកត្តាដែលធ្វើឱ្យអ្នកចម្អិនដ៏ចំណានក្លាយជាចុងភៅដ៏ឆ្នើមម្នាក់បាន។
ទស្សនាសប្ដាហ៍ទី៤ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖
