
សប្តាហ៍ទី៤ បានចាប់ផ្ដើមការប្រកួតជាក្រុមជាលើកដំបូង នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ ដែលមិនត្រឹមតែសាកល្បងជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាកល្បងពីភាពជាអ្នកដឹកនាំ ការបែងចែកការងារ និងការប្រាស្រ័យទាក់ទងផងដែរ។ ប្រធានក្រុមទាំង៤រូប រួមមាន លក្ម្សី វេជ្ជឌី វិសាល និង សុខហេង ត្រូវទទួលខុសត្រូវក្នុងការជ្រើសរើសសមាជិកក្រុមរៀងៗខ្លួន និងដឹកនាំពួកគេឱ្យឆ្លងកាត់វិញ្ញាសាបង្អែមដ៏សំខាន់មួយ គឺ នំច័ក្កច័នខ្មែរ។

ការជ្រើសរើសរបស់ប្រធានក្រុមនីមួយៗបានឆ្លុះបញ្ចាំងមិត្តភាព ការទុកចិត្តគ្នា និងទេពកោសល្យរបស់បេក្ខភាពម្នាក់ៗ។ ប៉ុន្តែអំឡុងពេលប្រកួត ការដឹកនាំក្រុមមិនមែនគ្រាន់តែជាការបែងចែកការងារនោះទេ តែវាក៏ពាក់ព័ន្ធនឹងពេលវេលា និងការគ្រប់គ្រងសម្ពាធផងដែរ។ មិនមែនប្រធានក្រុមគ្រប់រូប អាចដោះស្រាយបានល្អនោះទេ។
ភាពជាអ្នកដឹកនាំ ជាការយល់ពីចិត្តកូនក្រុម ការស្តាប់មុននឹងធ្វើសកម្មភាព និងការបត់បែននៅពេលមានបញ្ហាកើតឡើង។
ទស្សនាការប្រកួតជាក្រុមលើកដំបូងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៤ នៅខាងក្រោម៖