×

ជ័យជម្នះរបស់ក្រុមពណ៌ខៀវ បានផ្ដល់អាទិភាពដ៏ពិសេសមិនធ្លាប់មានក្នុងផ្ទះបាយ MasterChef Cambodia

ជាថ្មីម្ដងទៀត បេក្ខនារី សែម ចាន់លក្ម្សី បន្តបង្ហាញពីភាពលេចធ្លោរបស់ខ្លួន នៅក្នុងការដឹកនាំក្រុមជាលើកដំបូងនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

លក្ម្សី គឺជាបេក្ខនារីដែលធ្វើបានចានល្អជាងគេ កាលពីសប្ដាហ៍មុន ក្នុងការប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត លើកដំបូងនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤។

នៅក្នុងសប្ដាហ៍នេះ លក្ម្សី បានដឹកនាំក្រុមពណ៌ខៀវដោយភាពច្បាស់លាស់ និងគោលដៅជាក់លាក់ ដោយបានបែងចែកតួនាទីដល់កូនក្រុម និងជំរុញឱ្យក្រុមរបស់ខ្លួនសម្រេចបាននូវគោលដៅជាទីពេញចិត្តរបស់គណៈកម្មការទាំង៣រូប ដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី ជាអ្នកវិនិច្ឆ័យ។

នំច័ក្កច័នរបស់ក្រុមខៀវ ធ្វើបានល្អទាំងនំរសជាតិដើម និងនំរសជាតិច្នៃប្រឌិត បានធ្វើឱ្យគណៈកម្មការទាំងបីរូបចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្រុមពណ៌ខៀវមិនត្រឹមតែឈ្នះការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានសិទ្ធិដ៏មានឥទ្ធិពលក្នុងការជួយសង្គ្រោះបេក្ខជន៦រូបផ្សេងទៀតពីការជម្រុះចេញពីកម្មវិធី។

ជ័យជម្នះរបស់ក្រុម លក្ម្សី បានបង្ហាញថា ក្រុមដែលដឹកនាំបានល្អ នឹងអាចសម្រេចគោលដៅ ទោះស្ថិតក្នុងស្ថានភាពដ៏តានតឹងយ៉ាងណាក៏ដោយ។

ទស្សនាសប្ដាហ៍ទី៤ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង