×

MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៤៖ បូរ៉ា កញ្ញា និង រតនៈ ធ្វើសាច់អាំង (Kebab) បានល្អបំផុតក្នុងវគ្គដ៏រងសម្ពាធ

នៅក្នុងសប្ដាហ៍ទី៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ បេក្ខជនពាក់អាវអៀមខ្មៅចំនួន ១២រូប បានប្រឈមមុខនឹងវិញ្ញាសាដ៏មានសម្ពាធក្នុងការចម្អិនសាច់អាំង (Kebab) ។

ដោយមានពេលត្រឹមតែ ៤៥នាទី សម្រាប់ប្រឡាក់គ្រឿង ដោតចង្កាក់ និងអាំង រាល់សកម្មភាពទាំងអស់គឺសុទ្ធតែសំខាន់។ នៅពេលការផ្តល់ពិន្ទុចាប់ផ្តើម ចានរបស់ បូរ៉ា កញ្ញា និង រតនៈ  គឺជាចានដែលលេចធ្លោទាំងរសជាតិ បច្ចេកទេស និងការរៀបចំ។

បូរ៉ា ដែលទើបតែឈ្នះក្នុងវគ្គ «ប្រអប់អាថ៌កំបាំង» កាលពីសប្តាហ៍មុន ព្រមទាំង រតនៈ បានបង្ហាញពីរសជាតិឆ្ងាញ់ និងអាំងបានឆ្អិនល្អឥតខ្ចោះ។ ចំណែកការបង្ហាញសមត្ថភាពរបស់ កញ្ញា នៅសប្ដាហ៍នេះកាន់តែពិសេស បន្ទាប់ពីសោកស្ដាយចំពោះការចាកចេញពីផ្ទះបាយ MasterChef របស់លោកអ៊ំ កុកម៉េង ដែលត្រូវជាឪពុករបស់កញ្ញា។ កញ្ញា បានបង្ហាញពីការប្តេជ្ញាចិត្ត មិនឱ្យលោកអ៊ំ កុកម៉េង ខកបំណងឡើយ។

កម្ដៅក្នុងផ្ទះបាយ MasterChef Cambodia បាននិងកំពុងធ្វើឱ្យបេក្ខភាពនីមួយៗកាន់តែរឹងមាំ។ ទាំង បូរ៉ា រតនៈ និង កញ្ញា បានបង្ហាញពីការអភិវឌ្ឍសមត្ថភាពចម្អិនជាបន្តបន្ទាប់ ត្រឹមតែ ៤សប្ដាហ៍ប៉ុណ្ណោះ។ តើអ្នកទាំងបី នឹងមានអ្វីប្លែកសម្រាប់គណៈកម្មការទាំងបីរូប ភ្លក់នៅសប្ដាហ៍បន្ទាប់? កុំភ្លេចតាមដាននាថ្ងៃអាទិត្យខាងមុខនេះ!

ទស្សនាការប្រកួតក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង