
នៅក្នុងការប្រកួតក្រោមសម្ពាធ កាលពីសប្ដាហ៍ទី៤ MasterChef Cambodia រដូវកាលទី៤ បេក្ខជន ប៊ន វិច្ឆិកា បានបង្ហាញសន្តានចិត្តជួយគ្នាទៅវិញទៅមក ម្ខាងត្រូវចម្អិនម្ហូបរបស់ខ្លួនឱ្យបានល្អ និងម្ខាងទៀត ចង់ជួយដល់អ្នកដទៃ។ បេក្ខភាពម្នាក់នោះគឺ វន្នី ម៉ៃឡាង ដែលជួបការយឺតយ៉ាវជាងគេក្នុងការបង្កាត់ភ្លើងចង្រាន្តអាំងសាច់។
វិច្ឆិកាបានចូលទៅជួយ ម៉ៃឡាង ភ្លាមៗដោយមិនស្ទាក់ស្ទើរ។ វាជាទង្វើដែលបង្ហាញពីសាមគ្គីភាព ហើយគ្រប់គ្នាក៏បានឃើញដែរ ប៉ុន្តែទង្វើនេះក៏បានធ្វើឱ្យ វិច្ឆិកា មិនបានផ្ដោតលើម្ហូបរបស់ខ្លួនបានពេញលេញ ធ្វើឱ្យខ្លួនស្ទើរតែត្រូវជម្រុះចេញពីផ្ទះបាយ MasterChef Cambodia ។

ចំណែក ម៉ៃឡាង ក្រោយត្រូវគេជួយបង្កាត់ភ្លើង ក៏បានចម្អិនម្ហូបរួចរាល់ ដើម្បីដាក់ឱ្យគណៈកម្មការវិនិច្ឆ័យទាន់ពេលវេលា ប៉ុន្តែ វិច្ឆិកា បែរជាជួបបញ្ហាទៅវិញ។ សាច់អាំង Kebab បានខុសលក្ខខណ្ឌរបស់គណៈកម្មការ ដោយសារហាន់ស្តើងពេក។ ទោះបីជា វិច្ឆិកា មិនត្រូវបានជម្រុះចេញក៏ដោយ ក៏វាជាការក្រើនរំឭកមួយថា មុននឹងជួយគេត្រូវប្រាកដថាម្ហូបរបស់ខ្លួនធ្វើបានល្អហើយ។
ការជួយគ្នាគឺជាការបង្ហាញពីសាមគ្គីភាពនៅក្នុងការប្រកួត ប៉ុន្តែនៅក្នុងផ្ទះបាយ MasterChef Cambodia អំពើល្អ អាចបង្កជាផលវិបាកវិញ ព្រោះការធ្វេសប្រហែសតែមួយវិនាទី អាចធ្វើឱ្យខ្លួនត្រូវចាកចេញពីកម្មវិធីក៏ថាបាន។
ទស្សនាការប្រកួតក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៤ នៅខាងក្រោម៖