×

ភាពតានតឹងកើនឡើងមុនការប្រកួតប្រអប់អាថ៌កំបាំង លើកទីពីរក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤

កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងឈានចូលដល់សប្តាហ៍ទី៥ ស្របពេលដែលការប្រកួតប្រជែងវិញ្ញាសា «ប្រអប់អាថ៌កំបាំង» នឹងកើតឡើងសាជាថ្មី។ តើបេក្ខជនរូបណា ដែលធ្វើឱ្យគណៈកម្មការខកចិត្ត ដោយសារតែម្ហូបរបស់ពួកគេ ធ្វើមិនបានល្អ?

បន្ទាប់ពីការប្រកួតជាក្រុម និងវិញ្ញាសាជម្រុះដ៏តានតឹងកាលពីសប្តាហ៍មុន បានធ្វើឱ្យបេក្ខនារី ស្រីនីត ត្រូវចាកចេញពីកម្មវិធី សម្ពាធកំពុងតែធ្លាក់ទៅលើបេក្ខជនចំនួន ២៣រូប ដែលនៅសល់ក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤។

ការរំពឹងទុកឡើងរបស់គណៈកម្មការទាំង៣រូប ដែលមាន Judge ណារ៉ា ជេស៊ីកា និង Judge ម៉េងហ៊ី ត្រូវធ្លាក់ចុះមិនគួរឱ្យជឿ បន្ទាប់ពីឃើញម្ហូបនៅលើតុ។ តើនរណានឹងក្លាយជាអ្នកបន្ទាប់ដែលត្រូវដើរចេញពីផ្ទះបាយមួយនេះ?

រង់ចាំទស្សនាសប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅថ្ងៃអាទិត្យ ទី៦ ខែកក្កដា វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង