×

ចិត្តល្អមួយមុខមិនគ្រប់គ្រាន់ វិច្ឆិកា ក្លាយជាបេក្ខជនទី៣ដែលត្រូវចាកចេញពីផ្ទះបាយ MasterChef Cambodia រដូវកាលទី៤

តាំងពីការចាប់ផ្ដើមនៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ មក បេក្ខជន ប៊ន វិច្ឆិកា ជាបេក្ខជនម្នាក់មិនត្រឹមតែមានទេព្យកោសល្យក្នុងការចម្អិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសន្តានចិត្តល្អផងដែរ។ កាលពីសប្ដាហ៍ទី៤ វិច្ឆិកា បានជួយដល់បេក្ខនារី ម៉ៃឡាង ក្នុងការបង្កាត់ភ្លើងអំឡុងពេលប្រកួត ទោះបីជាគាត់ត្រូវប្រថុយនឹងការជម្រុះចេញក៏ដោយ។

ប៉ុន្តែនៅក្នុងសប្ដាហ៍ទី៥ ការប្រកួតវិញ្ញាសាច្នៃប្រឌិត បានតម្រូវឱ្យបេក្ខភាពទាំងអស់ ចម្អិនដោយប្រើគ្រឿងសមុទ្ររបស់ខ្មែរ រួមមាន ខ្យងចប ខ្យងសណ្ដែកដី និងខ្យងត្នោត។ វិច្ឆិកា ដែលទទួលបានខ្យងសណ្ដែកដីជាប្រូតេអ៊ីន បានច្នៃប្រឌិតជាមួយនឹងម្ហូបឈ្មោះថា «ញ៊ាំខ្យងសណ្ដែកដីកណ្ដាលសមុទ្រ» ដែលរៀបចំចានមិនបានល្អ ធ្វើឱ្យគណៈកម្មការ ណារ៉ា ជេស៊ីកា និង ម៉េងហ៊ី មិនពេញចិត្តឡើយ។

នៅក្នុងផ្ទះបាយ MasterChef Cambodia ម្ហូបមួយចានមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានទាំងអនាម័យ ការរៀបចំល្អ និងគំនិតច្នៃប្រឌិតផងដែរ។

ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់ វិច្ឆិកា បានធ្វើឱ្យគាត់ក្លាយជាបេក្ខជនទី៣ ដែលត្រូវជម្រុះចេញពីកម្មវិធី បន្ទាប់ពីបេក្ខភាព កុកម៉េង និង ស្រីនីត ។

ទស្សនាសប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង