
បន្ទាប់ពីបានបង្ហាញភាពលេចធ្លោនៅក្នុងសប្ដាហ៍មុនៗ បូរ៉ា បានឈានមកកាន់សប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ ក្នុងនាមជាបេក្ខជនដ៏ខ្លាំងម្នាក់។ នៅក្នុងសប្ដាហ៍ទី៣ បូរ៉ា បានទទួលជ័យជម្នះក្នុងការប្រកួតប្រអប់អាថ៌កំបាំង ជាមួយនឹងម្ហូប «ត្រីក្រាញ់បំពងជាមួយទឹកជ្រលក់ផាសិន»។ ប៉ុន្តែក្នុងសប្ដាហ៍ទី៥ បានរំឭកបូរ៉ាថា នៅក្នុងផ្ទះបាយ MasterChef Cambodia រាល់ការប្រកួតថ្មីនីមួយៗ ពិន្ទុត្រូវបានរាប់ជាថ្មីទាំងអស់។
ការប្រកួតប្រអប់អាថ៌កំបាំងសប្ដាហ៍នេះ ផ្ដោតលើម្ហូបបំពងដោយប្រើប្រាស់ប្រេងឆា Healthy Chef ។ ទោះជាយ៉ាងណា ម្ហូបរបស់ បូរ៉ា មិនបានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ឡើយ ទាំងការចម្អិន និងភាពច្នៃប្រឌិត ហើយទទួលបានចំណាត់ថ្នាក់ចុងក្រោយគេបង្អស់ក្នុងចំណោមបេក្ខជនទាំង ២៣ នាក់ដែលនៅសល់។
ថ្វីដ្បិតថាស្នាដៃលើកនេះមិនបានធ្វើឱ្យបូរ៉ាត្រូវចាកចេញពីកម្មវិធីក៏ដោយ ប៉ុន្តែវាក៏ជាសារដាស់តឿនមួយដែលមិនត្រូវធ្វេសប្រហែសឡើយនៅក្នុងផ្ទះបាយមួយនេះ សូម្បីតែអ្នកដែលខ្លាំងបំផុត ក៏មិនអាចមានសុវត្ថិភាពរហូតនោះដែរ។
ទស្សនាសប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖