
នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៥ ការប្រកួតប្រអប់អាថ៌កំបាំង បានតម្រូវឱ្យបេក្ខជនធ្វើម្ហូបបំពងមួយមុខដោយប្រើប្រាស់ប្រេងឆា Healthy Chef ។ ប៉ុន្តែនៅពេលដែលគណៈកម្មការដើរពិនិត្យ ស្រាប់តែឃើញថា បេក្ខជនជាច្រើនមានការភ័ន្តច្រឡំរវាងចៀន និងបំពង ដែលខុសពីលក្ខខណ្ឌរបស់កម្មវិធីដែលតម្រូវឱ្យធ្វើម្ហូប «បំពង» ។
មូលហេតុចម្បងគឺ ការចៀន ត្រូវប្រើប្រេងឆាតិច ធ្វើឱ្យខាតពេលវេលា ព្រោះបេក្ខជនត្រូវត្រឡប់គ្រឿងផ្សំដើម្បីឱ្យឆ្អិនស្មើ ខណៈការបំពងវិញ តម្រូវឱ្យប្រើប្រេងឆាច្រើន ដើម្បីឱ្យលិចគ្រឿងផ្សំដែលយកទៅបំពង ដែលធ្វើឱ្យផ្នែកខាងក្រៅមានពណ៌មាស និងស្រួយល្អ។ កំហុសនេះ អាចជាមូលហេតុមួយធ្វើឱ្យបេក្ខជនជាច្រើនបាត់បង់ពិន្ទុ និងមិនអាចឈានទៅកាន់ Top 3 បាន។

មេរៀនដែលបេក្ខជនទាំងអស់ទទួលបានពីការប្រកួតនេះគឺ ការចម្អិនអាហារមិនមែនត្រឹមតែផ្ដោតលើរសជាតិនោះទេ ប៉ុន្តែការយល់ពីលក្ខខណ្ឌ ដូចជាការយល់ដឹងពីភាពខុសគ្នារវាងចៀន និងបំពង គឺចាំបាច់បំផុតនៅក្នុងការប្រកួត MasterChef Cambodia ។
ទស្សនាសប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖
