
បេក្ខនារី ជា ស្រីពេជ្រ បានចម្អិនម្ហូបដ៏ល្អមួយចាន នោះគឺ «ស៊ុបខ្យងបន្លែពណ៌ស្វាយ» ដែលបានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ទាំងសោភ័ណភាពនៃការរៀបចំ និងតុល្យភាពនៃរសជាតិ។

នេះជាការបង្ហាញពីភាពច្នៃប្រឌិតរបស់ស្រីពេជ្រ ក្នុងការប្រើប្រាស់គ្រឿងផ្សំគោលដែលមានក្នុងតំបន់ ប្រែក្លាយជាម្ហូបដ៏ប្រណីតមួយចានគួរឱ្យទាក់ទាញ។ ហើយនេះមិនមែនជាលើកដំបូងទេ ដែលស្រីពេជ្រ បានឈានចូលជើងចូល Top ដោយកាលពីសប្ដាហ៍ទី៣ បេក្ខនារីមកពីរាជធានីភ្នំពេញរូបនេះ ក៏ទទួលបានចំណាត់ថ្នាក់ Top ក្នុងចំណោមបេក្ខជនឆ្នើមទាំង ៣ រូប នៅក្នុងការប្រកួតប្រអប់អាថ៌កំបាំង ជាមួយនឹងម្ហូបឈ្មោះ «បុកត្រីក្រាញ់» ។ ប៉ុន្តែ ស្រីពេជ្រ ធ្វើមិនបានល្អនៅក្នុងវិញ្ញាសាបន្ទាប់ ដែលស្ទើរតែធ្វើឱ្យនាងត្រូវជម្រុះចេញពីកម្មវិធី។

ស្រីពេជ្រ បានបង្ហាញឱ្យឃើញពីការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ទោះបីជាទឹកដៃមានការឡើងចុះមិនទៀងកាលពីសប្ដាហ៍មុនៗក៏ដោយ។
តើការអភិវឌ្ឍខ្លួនបន្តិចម្ដងៗ នឹងធ្វើឱ្យស្រីពេជ្រ ទទួលបានជោគជ័យនៅក្នុងផ្ទះបាយ MasterChef Cambodia ដែរឬទេ? តាមដានការប្រកួតរបស់ស្រីពេជ្រ នៅសប្ដាហ៍បន្តបន្ទាប់ទាំងអស់គ្នា។
ទស្សនាសប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖