
បន្ទាប់ពីគណៈកម្មការឱ្យម្ហូបរបស់ខ្លួន ក្លាយជាម្ហូបខ្សោយជាងគេនៅក្នុងការប្រកួតប្រអប់អាថ៌កំបាំង កាលពីសប្ដាហ៍ទី៥ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បូរ៉ាបានកែប្រែចំណុចខ្វះខាតរបស់ខ្លួន ហើយបានទទួលចានដ៏ល្អនៅក្នុងវិញ្ញាសាច្នៃប្រឌិត ដែលមាន ខ្យងត្នោត ជាគ្រឿងផ្សំគោល។

ម្ហូបឈ្មោះ «ខ្យងត្នោតអប់ទឹកដូង» បានទទួលការចាប់អារម្មណ៍ទាំងរសជាតិ និងការច្នៃប្រឌិត ដែលធ្វើឱ្យគណៈកម្មការទាំង៣រូប ជ្រើសរើសបូរ៉ា ជាបេក្ខជនដែលមានទឹកដៃល្អម្នាក់ នៅក្នុងការប្រកួតវិញ្ញាសាចុងក្រោយ នៃសប្ដាហ៍ទី៥នេះ។

នេះមិនមែនជារឿងថ្មីនោះទេព្រោះកាលពីសប្ដាហ៍ទី៣ បូរ៉ា បានឈ្នះការប្រកួតប្រអប់អាថ៌កំបាំង ជាមួយម្ហូបឈ្មោះ «ត្រីក្រាញ់បំពងជាមួយទឹកជ្រលក់ផាសិន» ដែលធ្វើឱ្យបូរ៉ាទទួលបានអាទិភាពពិសេសមុនគេនៅក្នុងផ្ទះបាយ MasterChef Cambodia ។ ហើយនៅក្នុងសប្ដាហ៍ទី៤ បូរ៉ា បានរក្សាតំណែងរបស់ខ្លួនម្ដងទៀតក្នុងចំណោមបេក្ខជនឆ្នើមៗ ៣រូប ក្នុងអំឡុងពេលប្រកួតម្ហូបច្នៃប្រឌិត ដែលទទួលបានគ្រឿងផ្សំគោលជា ថ្លើមសត្វ។
បូរ៉ា បានបង្ហាញថា ការដួលត្រូវចេះងើបឡើងវិញដោយខ្លួនឯង ហើយចាត់ទុកកំហុសពីមុនជាបទពិសោធន៍ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន។
ទស្សនាសប្ដាហ៍ទី៥ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖