×

សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៥សប្ដាហ៍ ដែលមានទាំងស្នាដៃនៃការធ្វើម្ហូបដ៏ល្អ និងការចាកចេញដ៏គួរឱ្យសោកស្តាយ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងឈានចូលដល់សប្ដាហ៍ទី៦ ជាមួយនឹងការប្រកួតជាក្រុមសាជាថ្មី។

ក្នុងសប្តាហ៍មុនៗ បេក្ខភាពទាំងអស់បានឆ្លងកាត់ការប្រកួតជាច្រើន រួមមានវិញ្ញាសាប្រអប់អាថ៌កំបាំង វិញ្ញាសាម្ហូបច្នៃប្រឌិត វិញ្ញាសារងសម្ពាធ និងការប្រកួតជាក្រុម ដែលនាំឱ្យមានការចាកចេញរបស់បេក្ខភាពចំនួន ៣រូប ពោលគឺ បេក្ខជន កុកម៉េង បេក្ខនារី ស្រីនីត និងបេក្ខជន វិច្ឆិកា។

កាលពីសប្ដាហ៍ទី៥ មុខម្ហូបដែលគួរឱ្យចងចាំឈ្មោះ «គ្រាប់បាល់សួគ៌ា» របស់ អាលីសា នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ព្រមទាំងមុខម្ហូប «ខ្យងអប់ទឹកដូង» របស់ បូរ៉ា និង «ស៊ុបខ្យងបន្លែពណ៌ស្វាយ» របស់ ស្រីពេជ្រ សុទ្ធតែជាម្ហូបដែលទទួលបានកោតសរសើរពីគណៈកម្មការទាំង៣រូប រួមមាន គណៈកម្មការណារ៉ា ជេស៊ីកា និងម៉េងហ៊ី ។

នៅសប្ដាហ៍ថ្មីនេះ ផ្ទះបាយ MasterChef Cambodia កាន់តែក្តៅគគុក នៅពេលដែលក្រុមចំនួនពីរនឹងត្រូវប្រកួតគ្នា។ ក្រុមដែលចាញ់នឹងត្រូវប្រឈមមុខនឹងវិញ្ញាសារងសម្ពាធដ៏តានតឹង ដែលអាចមានបេក្ខជនម្នាក់ទៀត ត្រូវជម្រុះចេញពីកម្មវិធី។ តើអ្នកណានឹងត្រូវចាកចេញបន្ទាប់?

កុំភ្លេចរង់ចាំទស្សនាសប្ដាហ៍ទី៦ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង