×

ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤

រដូវកាលទី៤ កម្មវិធី MasterChef Cambodia ស្រីពេជ្រ គឺជាបេក្ខភាពដែលបង្ហាញពី ការរីកចម្រើនពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ នៅក្នុងសប្ដាហ៍ទី៦នេះ កម្មវិធីបានបានដាក់ចេញនូវវិញ្ញាសាប្រកួតជាក្រុមសាជាថ្មី ដោយបេក្ខភាព២រូបដែលបានឈ្នះកាលពីសប្ដាហ៍មុន ត្រូវក្លាយជាប្រធានក្រុម ប៉ុន្តែខុសពីលើកមុន ការដឹកនាំក្រុមលើកនេះ មានកូនក្រុមរហូតដល់ ១០នាក់ ក្នុងក្រុមនីមួយៗ។

ស្រីពេជ្រ បានដឹកនាំដោយជំនឿ និងទំនុកចិត្ត។ បេក្ខនារីមកពីរាជធានីភ្នំពេញរូបនេះ បានចាត់តាំងតួនាទីសម្រាប់កូនក្រុមទៅតាមជំនាញច្បាស់លាស់របស់ពួកគេ ហើយបានជួយតាស់តឿនកូនក្រុមភ្លាមៗ នៅពេលដែលពួកគេធ្វើមិនបានល្អចំពោះតួនាទីដែលពួកគេរ៉ាប់រង។

ជាលទ្ធផលទាំងម្ហូប ខ្មែរ ចិន និងអឺរ៉ុប ចំនួន ៣ចាន របស់ក្រុមពណ៌ខៀវរបស់ស្រីពេជ្រ ចម្អិនបានល្អស្ទើរគ្រប់ចំណុចដែលគណៈកម្មការ ណារ៉ា ជេស៊ីកា និងម៉េងហ៊ី ចង់បានតាមវិញ្ញាសានៃការប្រកួត ហើយធ្វើឱ្យពួកគេក្លាយជាក្រុមដែលទទួលជ័យជម្នះ។

ភាពជាអ្នកដឹកនាំពិតប្រាកដមិនត្រឹមតែគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានទំនុកចិត្តលើខ្លួនឯង និងផ្ដល់ទំនុកចិត្តសម្រាប់កូនក្រុមផងដែរ។ ការងារជាក្រុមអាចទទួលជោគជ័យបាន លុះត្រាតែសមាជិកនីមួយៗចេះសហការគ្នា ផ្ដល់យោបល់ និងកែតម្រូវគ្នា ដូចដែលក្រុមពណ៌ខៀវរបស់ ស្រីពេជ្រ បានបង្ហាញនៅក្នុងផ្ទះបាយ MasterChef Cambodia ។

ទស្សនាសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង