×

ចំរ៉ុង ទទួលការកោតសរសើរក្រោយច្នៃគ្រឿងផ្សំលំបាកបំផុតឱ្យទៅជាម្ហូបល្អមួយចាន ក្នុងផ្ទះបាយ MasterChef Cambodia

បេក្ខនារី ឆាយ ចំរ៉ុង គឺជាបេក្ខភាពម្នាក់ដែលមានភាពស្ងប់ស្ងាត់រហូតឈានដល់សប្ដាហ៍ទី៦ ទើបបញ្ចេញស្នាដៃដ៏លេចធ្លោដើម្បីបង្ហាញដល់ទស្សនិកជនរបស់កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤។

ក្នុងការប្រកួតវិញ្ញាសាសម្ពាធប្រអប់អាថ៌កំបាំង សប្ដាហ៍ទី៦ បេក្ខនារីដែលមកពីរាជធានីភ្នំពេញរូបនេះ បានចាប់បានគ្រឿងផ្សំគោលដ៏លំបាកបំផុតពីប្រអប់អាថ៌កំបាំងពណ៌ខ្មៅ គឺ ក្បាលជ្រូក។ វាជាគ្រឿងផ្សំដែលមានសាច់តិច ដែលបង្កការលំបាកដល់ការច្នៃប្រឌិតរបស់ចំរ៉ុង។

ប៉ុន្តែ ចំរ៉ុង នៅតែអាចធ្វើបានដោយមិនចុះចាញ់។ ទីបំផុត ម្ហូបក្នុងចានរបស់ចំរ៉ុង ដែលមានឈ្មោះថា “ផាក់ឡូវជាមួយបុកសណ្ដែកគួរ ស្វាយ” បានធ្វើឱ្យគណៈកម្មការរូបចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរសជាតិ ដែលធ្វើឱ្យម្ហូបមួយចាននេះក្លាយជាម្ហូបល្អមួយក្នុងចំណោមម្ហូបល្អជាងគេទាំង ៤ ចាន។

ត្រលប់ទៅកាលពីសប្ដាហ៍ទី ៣ ចំរ៉ុង គឺជាបេក្ខភាពម្នាក់ដែលត្រូវបានសង្គ្រោះដោយបូរ៉ា។ ប៉ុន្តែលើកនេះ ចំរ៉ុង ទទួលបានសុវត្ថិភាពដោយស្នាដៃរបស់ខ្លួនឯងផ្ទាល់។

ទស្សនាសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង