
ជាលើកដំបូងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ប្រអប់អាថ៌កំបាំងខ្មៅ ត្រូវបានបង្ហាញនៅក្នុងការប្រកួតសម្ពាធដ៏តានតឹង។
ខុសពីប្រអប់អាថ៌កំបាំងមុនៗ ដែលបេក្ខជនដែលធ្វើម្ហូបអន់ជាងគេ មិនត្រូវបានជម្រុះចេញពីកម្មវិធី វិញ្ញាសាប្រអប់អាថ៌កំបាំងខ្មៅនេះ បានជម្រុះបេក្ខភាពម្នាក់ចេញ កាលពីសប្ដាហ៍ទី៦ ពោលគឺ បេក្ខនារី ជា សុវាចា ។

នៅក្នុងប្រអប់អាថ៌កំបាំងខ្មៅនីមួយៗ មានបង្កប់គ្រឿងផ្សំគោលផ្សេងៗគ្នា សម្រាប់បេក្ខភាពអៀមខ្មៅ ដើម្បីច្នៃប្រឌិតជាមុខម្ហូបមួយចាន ដែលមានរសជាតិឆ្ងាញ់ និងការឆ្នៃប្រឌិតខ្ពស់។ ចំណែក បេក្ខជនមិនអាចចែករំលែកគ្រឿងផ្សំគោលឱ្យគ្នាបានទេ លើកលែងតែគ្រឿងទេស ឬបន្លែនានា ដែលទទួលបានពីផ្សារទំនើប ជីបម៉ុង Super Market ។
វិញ្ញាសានេះ ក៏បានបង្ហាញថា នៅក្នុងផ្ទះបាយដ៏ក្ដៅគគុកមួយនេះ អ្វីៗក៏អាចកើតឡើងបានដែរ គេមិនអាចទាយទុកជាមុនបានឡើយ!
ទស្សនាសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖