
ជាលើកដំបូងនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី ៤ បេក្ខនារី សេង ច័ន្ទណាវី ដែលជាបេក្ខភាពដែលដណ្ដើមបានអាវអៀមសមុនគេបង្អស់ ទទួលបានចានដ៏លេចធ្លោក្នុងការប្រអប់អាថ៌កំបាំងពណ៌ខ្មៅ ដែលជាវិញ្ញាសាសម្ពាធ។

ក្នុងការប្រកួតសប្ដាហ៍ទី៦នេះ គណៈកម្មការណារ៉ា ជេស៊ីកា និង ម៉េងហ៊ី បានបង្កការភ្ញាក់ផ្អើល ដោយបង្ហាញពីប្រអប់អាថ៌កំបាំងពណ៌ខ្មៅ ដែលមិនធ្លាប់មានពីមុនមក ហើយក្នុងប្រអប់នីមួយៗមានគ្រឿងផ្សំគោលខុសៗគ្នា។ ច័ន្ទណាវី ទទួលបានគ្រឿងផ្សំគោល ណង់ក និងគ្រឿងផ្សំពីផ្សារទំនើប Chip Mong Super Market បានច្នៃម្ហូបមួយចានឈ្មោះ សាច់ជ្រូករុំ ដែលធ្វើឱ្យគណៈកម្មការទាំងបីមានការកោតសរសើរយ៉ាងខ្លាំង។

ម្ហូបរបស់ណាវី ត្រូវបានស្ថិតក្នុងចំណោមបេក្ខជនខ្លាំងៗផ្សេងទៀតដូចជា ចំរ៉ុង វិសាល និង វេជ្ជឌី ដែលម្ហូបរបស់ពួកគេសុទ្ធតែជាប់ក្នុង Top 4 នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងខ្មៅជាលើកដំបូងនេះ។
ទស្សនាសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖
