
បេក្ខជន ផន វិសាល និងបេក្ខនារី សាន វេជ្ជឌី បានបង្ហាញសមត្ថភាពលេចធ្លោសាជាថ្មីបន្ទាប់ពីស្ថិតក្នុង Top 4 សម្រាប់ការប្រកួតវិញ្ញាសាសម្ពាធដ៏តានតឹង បន្ទាប់ពីអ្នកទាំងពីរទទួលបានចានដ៏ល្អ សម្រាប់ប្រអប់អាថ៌កំបាំងពណ៌ខ្មៅ ជាលើកដំបូងបង្អស់របស់កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦។
ជ័យជម្នះនេះ គឺជាសមទ្ធផលមួយទៀតដែលបង្ហាញពីភាពច្នៃប្រឌិត និងការគ្រប់គ្រងសម្ពាធនៅក្នុងផ្ទះបាយ MasterChef Cambodia បន្ទាប់ពី វិសាល និងវេជ្ជឌី កាលពីសប្ដាហ៍ទី ៣ ក្នុងការប្រកួតម្ហូបច្នៃប្រឌិត អ្នកទាំងពីរបង្ហាញពីភាពច្នៃប្រឌិត និងការគ្រប់គ្រងពេលវេលា ដោយទទួលបានចានល្អផងដែរ។ ហើយនេះក៏ជាលើកទីពីរ ដែលអ្នកទាំងពីរបានចូល Top សម្រាប់ការប្រកួតវិញ្ញាសាឯកត្តជន។
សូមជម្រាបថា ក្នុងកម្មវិធី MasterChef Cambodia ភាពច្នៃប្រឌិត រសជាតិ ការរៀបចំ និងអនាម័យ គឺជាចំណុចចម្បងដែលអាចទាក់ទាញការចាប់អារម្មណ៍របស់គណៈកម្មការទាំង៣រូបរបស់កម្មវិធី ដែលក្នុងនោះមាន Judge ណារ៉ា ជេស៊ីកា និង Judge ម៉េងហ៊ី រង់ចាំវិនិច្ឆ័យយ៉ាងសុក្រឹត្យ។
ទស្សនាសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖
