×

ការចាកចេញពីផ្ទះបាយ MasterChef របស់ តារា សង្កត់ធ្ងន់លើលក្ខខណ្ឌដ៏សំខាន់មួយគឺ ការរំលេចគ្រឿងផ្សំគោល

កាលពីយប់មិញ បេក្ខជន បឿន តារា ត្រូវបានជម្រុះចេញពីកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ ដែលបង្កឱ្យមានការសោកស្ដាយជាខ្លាំង។ មិនមែនដោយសារខ្វះបច្ចេកទេសឬរសជាតិនោះទេ ប៉ុន្តែដោយសារការយល់ខុសពីគោលដៅនៃការប្រកួតប្រជែង។

វិញ្ញាសាម្ហូបច្នៃប្រឌិត (Invention Test) តម្រូវឱ្យបេក្ខជនទាំងអស់រំលេចគ្រាប់អាល់ម៉ុនជាតួឯកក្នុងម្ហូបរបស់ពួកគេ។ តារា ដែលជាបេក្ខជនមកពីខេត្តក្រចេះ បានសម្រេចចិត្តធ្វើបុកល្ហុង ដែលមើលទៅទំនង និងមានរសជាតិឆ្ងាញ់ ប៉ុន្តែគាត់បានប្រើគ្រាប់អាល់ម៉ុនត្រឹមតែជាគ្រឿងរោយពីលើប៉ុណ្ណោះ។

វាហាក់ដូចជាកំហុសដ៏តូចមួយតែប៉ុណ្ណោះ ប៉ុន្តែវាជាលក្ខខណ្ឌកាត់សេចក្ដីរបស់កម្មវិធី ។ គណៈកម្មការណារ៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត គ្រឿងផ្សំដែល បានជ្រើសរើសត្រូវតែលេចធ្លោ មិនមែនគ្រាន់តែជាគ្រឿងតុបតែងនោះទេ។

ក្រោយការពិចារណាយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការ តារា បានក្លាយជាបេក្ខភាពទី៥ ដែលត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia ត្រឹមសប្ដាហ៍ទី៧។ ក្នុងរដូវកាលទី៤នេះ តារា ធ្លាប់ទទួលការជួយសង្គ្រោះចំនួន ២លើកពីបេក្ខជន បូរ៉ា កាលពីសប្ដាហ៍ទី៣ និង វិបុល កាលពីសប្ដាហ៍ទី៤។

កំហុសរបស់តារាគឺការដាស់តឿនមួយសម្រាប់បេក្ខជនដទៃទៀតដែរថា ការច្នៃប្រឌិតត្រូវតែគោរពតាមលក្ខខណ្ឌជានិច្ច។ ក្នុងកម្មវិធី MasterChef អ្នកដែលធ្វើម្ហូបឆ្ងាញ់ ដែលខុសពីគោលដៅដែលគណៈកម្មការចង់បាន នៅតែត្រូវត្រឡប់ទៅផ្ទះវិញ។

ទស្សនាសប្ដាហ៍ទី៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង