×

កញ្ញា ទទួលបានជ័យជម្នះជាលើកដំបូងនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤

បន្ទាប់ពីការប្រកួតជាច្រើនសប្ដាហ៍កន្លងទៅ នៅទីបំផុត បេក្ខនារី លីម កញ្ញា បានឈ្នះការប្រកួតចម្អិនម្ហូបរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៤ ជាលើកដំបូង ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង។

គ្រឿងផ្សំគោលក្នុងប្រអប់អាថ៌កំបាំង គឺផ្លែផាសិន ដែលបេក្ខជនទាំង២១នាក់ ទទួលបានរយៈពេល ៤៥នាទីសម្រាប់ការចម្អិន។ ម្ហូបឈ្មោះ បង្គាបំពងក្នុងឆ្នេរផាសិន របស់ កញ្ញា ទទួលការពេញចិត្តពីគណៈកម្មការ ណារ៉ា ជេស៊ីកា និងគណៈកម្មការ ម៉េងហ៊ី ទាំងរសជាតិ និងសោភ័ណភាព ក្នុងចំណោមបេក្ខភាពចំនួន ៣រូបដែលលេចធ្លោជាងគេ។

ពេលនេះបានគូសបញ្ជាក់ពីការវិវត្តន៍យ៉ាងច្បាស់នៅក្នុងដំណើរក្នុងផ្ទះបាយ MasterChef Cambodia របស់ កញ្ញា។ ធ្លាប់ជាបេក្ខភាពដែលទទួលបាន Top ជាលើកដំបូង ក្នុងវិញ្ញាសាដាក់សម្ពាធ កាលពីសប្ដាហ៍ទី៤ កញ្ញា បានបង្ហាញថា ខ្លួនមានសក្កានុពលដើម្បីឈានទៅកាន់វគ្គបន្តបន្ទាប់បាន។

តើបេក្ខនារីមកពីខេត្តសៀមរាបរូបនេះ នឹងមានអ្វីពិសេសសម្រាប់បង្ហាញដល់គណៈកម្មការនៅសប្ដាហ៍ក្រោយៗទៀត? តាមដានដំណើរក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ របស់កញ្ញា នៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ។

ទស្សនាសប្ដាហ៍ទី៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង