×

MasterChef Cambodia រដូវកាលទី៤៖ រ៉ូប៊ីនណា និង កញ្ញា ចូល Top 3ជាលើកដំបូង សុខហេងទទួលបានចានល្អជាថ្មីក្នុងប្រអប់អាថ៌កំបាំងលើកទី៣

នៅក្នុងសប្ដាហ៍ទី៧ កម្មវិធី MasterChef Cambodia រដូវកាលទី ៤ បេក្ខភាពចំនួន ៣ នាក់បានលេចធ្លោជាងគេនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកទី៣ ដែលមានផ្លែផាសិន ជាគ្រឿងផ្សំគោល។ សម្រាប់ រ៉ូប៊ីនណា និង កញ្ញា នេះជាលើកដំបូងហើយដែលពួកគេជាប់ឈ្មោះក្នុងចំណោមបេក្ខជនល្អបំផុតទាំង ៣ រូប។

រ៉ូប៊ីនណា បានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ជាមួយនឹងម្ហូបឈ្មោះ “ញាំសាឡាត់ក្រូចថ្លុង” ។ ចំណែក កញ្ញា បានដណ្ដើមយកជ័យជម្នះជាមួយនឹងម្ហូបដែលមានឈ្មោះថា “បង្គាបំពងក្នុងឆ្នេរផាសិន”។

សម្រាប់បេក្ខជន កែវ សុខហេង បានទទួលចានល្អសាជាថ្មី ជាមួយនឹងម្ហូបដែលមានឈ្មោះថា “ស្តេកសាច់គោ” ដែលជាប់ឈ្មោះជាបេក្ខជន Top 3 ជាលើកទី២ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។ សុខហេង បានក្លាយជា Top 3 កាលពីសប្ដាហ៍ទី៣ ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ជាលើកដំបូង ដែលសុខហេង បានចម្អិនម្ហូបឈ្មោះ “ត្រីក្រាញ់បំពងជាមួយទឹកជ្រលក់ផាសិន”។

ទស្សនាសប្ដាហ៍ទី៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង