×

MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៧៖ កញ្ញា ប្រើសិទ្ធិអាទិភាពថ្មី ដាក់សម្ពាធលើបេក្ខជនខ្លាំង

នៅក្នុងសប្ដាហ៍ទី៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ មានរឿងថ្មីមួយដែលមិនធ្លាប់មានពីមុនមក នោះគឺ បេក្ខជនម្នាក់ទទួលបានសិទ្ធិអាទិភាពក្នុងការកាត់បន្ថយពេលវេលាចម្អិនអាហាររបស់អ្នកដទៃ។

បេក្ខនារី លីម កញ្ញា ដែលបានឈ្នះការប្រកួតប្រអប់អាថ៌កំបាំង ត្រូវបានផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យមួយ នោះគឺអាចជ្រើសរើសបេក្ខជនពីរនាក់ឱ្យចាប់ផ្តើមចម្អិន យឺតជាងអ្នកដទៃ ១៥នាទី នៅក្នុងការប្រកួតម្ហូបច្នៃប្រឌិត។ កញ្ញា បានសម្រេចចិត្តដាក់សម្ពាធនេះទៅលើបេក្ខនារី ជា ស្រីពេជ្រ និងបេក្ខជន រ៉ូប៊ីណា ដែលជាបេក្ខភាពពីររូបដែលមានសមត្ថភាពខ្លាំង។

ថ្វីត្បិតតែការកាត់បន្ថយពេលវេលាសល់ត្រឹម ៣០នាទីក៏ដោយ ក៏បង្ខំឱ្យបេក្ខភាពទាំងពីររូបត្រូវរៀបចំផែនការ គណនាពេលវេលា និងចាប់ផ្ដើមចម្អិនដោយប្រុងប្រយ័ត្ន។

ស្រីពេជ្រ បានបញ្ចប់ទាន់ពេលវេលា។ រីឯ រ៉ូប៊ីណា បានតស៊ូព្យាយាមយ៉ាងខ្លាំងដែរ ប៉ុន្តែដោយសារសម្ពាធពេលវេលា រ៉ូប៊ីនណា បានធ្លាក់ទៅក្នុងចំណោមបេក្ខជន ៣នាក់ដែលមុខម្ហូបចម្អិនមិនបានល្អ។

ទស្សនាសប្ដាហ៍ទី៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង