×

កន្និកា បង្ហាញស្នាដៃលេចធ្លោជាលើកទីមួយក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ ជាមួយម្ហូបបែបកូនកាត់មួយ

បន្ទាប់ពីការប្រកួតចំនួន ៤សប្ដាហ៍នៅក្នុងផ្ទះបាយរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៤ បេក្ខនារី ឆុន កន្និកា បានបង្ហាញស្នាដៃលេចធ្លោជាលើកដំបូង ជាមួយនឹងវិញ្ញាសាម្ហូបច្នៃប្រឌិត (Invention Test) ក្នុងសប្ដាហ៍ទី៧ ដែលទទួលបាន “គ្រាប់អាល់ម៉ុន” ជាគ្រឿងផ្សំគោល។

នេះគឺជាលើកដំបូងដែល កន្និកា អាចទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មការដោយសមត្ថភាពផ្ទាល់ខ្លួនរបស់នាង ដែលកើតចេញពីការច្នៃប្រឌិតដែលទទួលការកោតសរសើរពីJudge ទាំង៣រូប ដែលមាន Judge ណារ៉ា ជេស៊ីកា និង Judge ម៉េងហ៊ី។

មុខម្ហូប បែប Fusion ដ៏ក្លាហានមួយ បានច្នៃរសជាតិខ្មែរ ជាមួយនឹងរសជាតិបរទេស បង្កើតបានរសជាតិដ៏ប្លែក ធ្វើឱ្យគណៈកម្មការទាំង៣រូបពេញចិត្តយ៉ាងខ្លាំង។ វាមានឈ្មោះថា “អាល់ម៉ុនការីកូនកាត់” ។

កាលពីសប្ដាហ៍ទី៣ កន្និកា គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជនដែលត្រូវបាន បូរ៉ា ជួយសង្គ្រោះក្នុងអំឡុងពេលប្រកួតដាក់សម្ពាធ ដែលអនុញ្ញាតឱ្យនាងបន្តនៅក្នុងការប្រកួត។ កន្និកា បានរង់ចាំតែឱកាសមកដល់ប៉ុណ្ណោះ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន។

ទីបំផុត ឱកាសបានមកដល់នៅក្នុងសប្ដាហ៍ទី៧នេះ។ ភាពជោគជ័យរបស់កន្និកា នឹងធ្វើឱ្យនាងទទួលបានតួនាទីជាប្រធានក្រុមនៅក្នុងការប្រកួតវគ្គបន្ទាប់ ដែលនេះគឺជាការដឹកនាំលើកដំបូងនៅក្នុងផ្ទះបាយ MasterChef Cambodia ។

ទស្សនាសប្ដាហ៍ទី៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង