
បេក្ខជន ផន វិសាល គឺជាបេក្ខជនដែលកំពុងលេចធ្លោនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤នេះ។ បន្ទាប់ពីក្លាយជា Top 4 ក្នុងការប្រកួតប្រអប់អាថ៌កំបាំងពណ៌ខ្មៅដ៏តានតឹង កាលពីសប្ដាហ៍ទី៦ វិសាល បានក្លាយជាបេក្ខជន Top ម្ដងទៀត នៅសប្ដាហ៍ទី៧ ដែលធ្វើឱ្យគាត់ទទួលសិទ្ធិដ៏ពិសេសមួយ ដើម្បីក្លាយជាប្រធានក្រុមនៅវគ្គបន្ទាប់។
ម្ហូបរបស់ វិសាល ដែលមានឈ្មោះថា «អាល់ម៉ុនអោបបង្គាបំពង» ដែលមានរសជាតិឆ្ងាញ់ និងការចម្អិនដោយភាពច្នៃប្រឌិត។ ទោះបីជាការរៀបចំទទួលរងការរិះគន់បន្តិចក៏ដោយ ក៏គណៈកម្មការពិតជាពេញចិត្តចំពោះមុខម្ហូបមួយចាននេះ។

ជ័យជម្នះនេះ ធ្វើឱ្យ វិសាល ត្រូវក្លាយជាប្រធានក្រុមជាលើកទី២ នៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បន្ទាប់ពីបេក្ខជនមកពីខេត្តកណ្ដាលរូបនេះ បានធ្វើជាមេក្រុមកាលពីសប្ដាហ៍ទី៤ម្ដងរួចមកហើយ។
វិសាល នឹងដឹកនាំក្រុម ប្រកួតជាមួយក្រុមរបស់ បេក្ខនារី កន្និកា ដែលបានឈ្នះក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត សប្ដាហ៍ទី៧។ នេះជាលើកដំបូងសម្រាប់ កន្និកា ដើម្បីតេស្តពីភាពជាអ្នកដឹកនាំរបស់ខ្លួន។

ទស្សនាសប្ដាហ៍ទី៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖