
នៅក្នុងវគ្គប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិត សប្ដាហ៍ទី៧ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខនារី ជា ស្រីពេជ្រ បានជួបនឹងឧបសគ្គដ៏ធំមួយ គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខភាពតែពីរនាក់គត់ ដែលត្រូវកាត់បន្ថយពេលវេលាចម្អិនសល់តែ ៣០នាទី ខណៈបេក្ខជនដទៃទៀតទទួលបាន ៤៥នាទី។
ទោះជាយ៉ាងណា ស្រីពេជ្រ បានធ្វើមុខម្ហូបមួយចាន ឈ្មោះថា«ត្រីធូណា គ្រាប់អាល់ម៉ុន» ដែលមិនមែនជាម្ហូបចុងក្រោយស្រីពេជ្រ ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ឡើយ។ ម្ហូបរបស់បេក្ខនារីរូបនេះ ក៏មិនស្ថិតនៅក្នុងចំណោមចានដែលអន់ជាងគេនោះដែរ។

ការរួចផុតពីការជម្រុះចេញពីកម្មវិធីនេះ ក៏ជាផ្នែកមួយពីបេក្ខភាពម្នាក់ទៀតផងដែរ ដែលគាត់បានផ្ដល់គ្រឿងផ្សំសំខាន់មួយសម្រាប់ ស្រីពេជ្រ នៅពេលដែលនាងខ្វះគ្រឿងផ្សំ។ ម្នាក់នោះគឺ បេក្ខជន បូរ៉ា ។
ពេលវេលាអាចនឹងខ្លី ប៉ុន្តែភាពនឹងនរនៅក្រោមសម្ពាធ និងសណ្ដានចិត្តពីបេក្ខភាពដែលប្រកួតជាមួយគ្នា គឺជាកត្តាដែលធ្វើឱ្យស្រីពេជ្រ អាចឈរជើងនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ ទៅកាន់វគ្គបន្ទាប់បាន។
ទស្សនាសប្ដាហ៍ទី៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖