
បន្ទាប់ពីឈ្នះកាលពីសប្ដាហ៍ទី៧ នៅក្នុងផ្ទះបាយ MasterChef Cambodia បេក្ខជន វិសាល និងបេក្ខនារី កន្និកា នឹងក្លាយជាប្រធានក្រុម សម្រាប់ការប្រកួតប្រជែងនៅខាងក្រៅជាលើកដំបូងរ នៅរដូវកាលទី៤។
នេះគឺជាមិនត្រឹមតែជាការចម្អិនប៉ុណ្ណោះទេ ប៉ុន្តែជាការបែងចែកការងារ ការផ្ដល់សេវាកម្ម និងការប្រតិបត្តិការក្នុងទ្រង់ទ្រាយធំ សម្រាប់ភ្ញៀវដ៏ពិសេស នៅរោងចក្រស៊ីម៉ង់របស់ក្រុមហ៊ុនជីបម៉ុង ដែលជារោងចក្រស៊ីម៉ង់ដំបូងគេ និងធំបង្អស់នៅកម្ពុជា។
សប្ដាហ៍ថ្មីនេះ នឹងក្លាយជាការដឹកនាំក្រុមលើកទី២ សម្រាប់វិសាល ប៉ុន្តែវិសាល មិនអាចជួយឱ្យក្រុមរបស់ខ្លួនទទួលបានសុវត្ថិភាពនោះឡើយ កាលពីដឹកនាំលើកដំបូង។ ចំណែកឯ កន្និកា នឹងដឹកនាំក្រុមជាលើកដំបូង នៅក្នុងការប្រកួតប្រជែងនៅខាងក្រៅ។
នេះមិនមែនជាការធ្វើម្ហូបសម្រាប់តែគណៈកម្មការចំនួន ៣រូបប៉ុណ្ណោះទេ តែជាការធ្វើម្ហូបសម្រាប់ភ្ញៀវដែលមានចំនួនច្រើន ដែលអាចតេស្តពីសមត្ថភាពរបស់បេក្ខភាពទាំងអស់ នៅក្រោមសម្ពាធដែលមិនធ្លាប់មាននៅក្នុងរដូវកាលទី៤នេះ។
សមាជិកនៃក្រុមដែលចាញ់ នឹងត្រូវប្រឈមមុខជាមួយការប្រកួតដ៏មានសម្ពាធ ដែលអាចប្រឈមនឹងការជម្រុះចេញពីកម្មវិធី MasterChef Cambodia នៅសប្ដាហ៍ទី៨ខាងមុខនេះ។
រង់ចាំតាមដានMasterChef Cambodia រដូវកាលទី៤ ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕