
នៅក្នុងស្មារតីជាតិខ្មែរតែមួយ លោក ឃួន សំអន ម្ចាស់ពាន MasterChef Cambodia រដូវកាលទី៣ ព្រមទាំងបេក្ខជនមួយចំនួនដូចជា រស្មី និងបញ្ញា បានបង្កើតកម្មវិធីសប្បុរសធម៌ដោយចម្អិនម្ហូបស្ងួតអាចរក្សាទុកបានយូរ ដើម្បីចែកជូនជនភៀសសឹក ដែលកំពុងជួបការលំបាក។

អ្នកស្ម័គ្រចិត្តជាច្រើន បានចូលរួមនៅក្នុងសកម្មភាពមួយនេះ។ បើតាមសំអន បានឱ្យដឹងថា អាហារបែបនេះ ឆ្ងាញ់ ងាយស្រួល ហើយពួកគាត់ក៏ទុកបានយូរដែរ។” (អ្វីក៏ទទួលដែរបងប្អូន ថវិកា ឬក៏ស្បៀងដែលបងប្អូនមានស្រាប់)”

បងប្អូនប្រជាពលរដ្ឋ ដែលចាកចេញពីផ្ទះសម្បែង បានបង្ហាញនូវស្នាមញញឹមក្នុងការទទួលនូវអំណោយ ទោះបីជាតិចក្ដីច្រើនក្ដី នេះគឺជាទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរសាមគ្គីជាធ្លុងមួយ។



