
សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បករខ្មែរ បានបង្កើតមូលនិធិមួយ «ដើម្បីជនភៀសសឹក» និងអំពាវនាវដល់អ្នកសិល្បៈ និងមហាជនគ្រប់ទិសទី ជួយដល់ជនភៀសសឹករាប់ម៉ឺននាក់ ដែលកំពុងរត់ភៀសខ្លួន ពីសត្រូវឈ្លានពាន នៅតាមបណ្ដាខេត្តតាមព្រំដែន។
មូលនិធិនេះ បាននិងកំពុងធ្វើសកម្មភាពសប្បុរសធម៌ ហើយក្រុមការងារសមាគមសិល្បករខ្មែរ កំពុងតែសស្រាក់សស្រាំចែកជូននូវគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដល់បងប្អូនជនភៀសសឹក។
បងប្អូនជនភៀសសឹករាប់ម៉ឺននាក់ បានចាកឆ្ងាយពីផ្ទះសម្បែងដោយសារតែសង្គ្រាមឈ្លានពាន ហើយបច្ចុប្បន្នកំពុងរស់នៅយ៉ាងលំបាក នៅតំបន់សុវត្ថិភាព ដោយរំពឹងលើជំនួយពីពួកយើងទាំងអស់គ្នា។ សូមបងប្អូនទាំងអស់គ្នា ចូលរួមជាមួយមូលនិធិ «ទ្រទ្រង់ជនភៀសសឹក» ឥឡូវនេះ ដើម្បីក្រុមការងារបន្តសកម្មភាពសប្បុរសធម៌ ប្រកបដោយស្មារតីមហាសាមគ្គីនេះបន្តទៀត៕

