×

ជនបរទេសចម្រុះជាតិសាសន៍មកពីគ្រប់ទិសទីនៅកម្ពុជា បង្ហាញការគាំទ្រចំពោះមូលនិធិ ទ្រទ្រង់ជនភៀសសឹក នៅស្ថានីយទូរទស្សន៍ CTN នៃក្រុមហ៊ុន CBS

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះ ជនបរទេសចម្រុះជាតិសាសន៍ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា បានអញ្ជើញចូលរួមបរិច្ចាគជាមួយមូលនិធិ ទ្រទ្រង់ជនភៀសសឹក នៅស្ថានីយ៍ទូរទស្សន៍ CTN នៃក្រុមហ៊ុន CBS ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្ថិតក្នុងខណ្ឌឬស្សីកែវ ដើម្បីបង្ហាញនូវការគាំទ្រដល់វីរកងទ័ពដ៏អង់អាចដែលបានការពារបូរណភាពទឹកដី និងជនភៀសសឹកដែលបានភៀសខ្លួនអំឡុងពេលជម្លោះព្រំដែន។

ទោះបីជាពួកគាត់មិនមែនជាជនជាតិខ្មែរ ក៏ប៉ុន្តែពួកគាត់មួយចំនួន បានរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ។ កម្ពុជាប្រៀបដូចជាផ្ទះរបស់ពួកគាត់ ហើយកាលៈទេសៈនេះជាពេលវេលាដែលត្រូវបង្ហាញនូវសាមគ្គីភាព និងស្មារតីជាធ្លុងមួយ ក្នុងគ្រាដែលប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់កំពុងជួបការលំបាក។

សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ មានមោទនភាព ក្នុងស្មារតីខ្មែរតែមួយ បានរៀបចំសកម្មភាពប្រមូលជំនួយមនុស្សធម៌សម្រាប់ជនភៀសសឹក។

ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ សាធារណជន និងបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទាំងអស់អាចបរិច្ចាគជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់នានា ដោយសប្បុរសជនអាចធ្វើការបរិច្ចាគបាននៅតាមបណ្តាទីតាំងដូចខាងក្រោម៖

1. ចំណត ធនាគារ វីង (Royal One)

2. ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អ៊ីនហ្វីនីធី

3. ស្ថានីយទូរទស្សន៌ CBS/CNC

4. ទីស្នាក់កាលកណ្តាល ក្រុមហ៊ុន សែលកាត

5. សមាគមសិល្បករខ្មែរ

6. សហគមន៍ ណ័រប្រ៊ីដ

7. សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សាខា ប៉េងហួត

8. សណ្ឋាគារកាំបូឌីយ៉ាណា

រួមគ្នាដើម្បីមូលនិធិមួយនេះ និងជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់សាច់ញាតិក្រុមគ្រួសារ មិត្តភ័ក្តិ និងសប្បុរសជនទាំងក្នុងនិងនៅក្រៅប្រទេសទាំងអស់។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ នឹងឈរនៅជាមួយប្រជាជនកម្ពុជាជានិច្ច។

យើងឈរជាមួយគ្នា ដើម្បីកម្ពុជា!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង