×

ជនបរទេសម្នាក់ បានមានប្រសាសន៍យ៉ាងខ្លីថា «កងទ័ពខ្មែរ មនុស្សល្អ»

នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក Tom Johnson ជាគ្រីស្ទបរិស័ទ និងក្រុមការងារ បាននាំយកអាវភ្លៀង១០០សម្រាប់ ទឹកថ្នាំបាញ់មូស១០០ដបតូច មកបរិច្ចាគមូលនិធិទ្រទ្រង់កងទ័ព និងជនភៀសសឹក នៅស្ដង់មុខស្ថានីយទូរទស្សន៍CTN ឫស្សីកែវ។

លោក Tom Johnson បានមានប្រសាសន៍យ៉ាងខ្លីថា «កងទ័ពខ្មែរ មនុស្សល្អ» ។

សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ មានមោទនភាព ក្នុងស្មារតីខ្មែរតែមួយ បានរៀបចំសកម្មភាពប្រមូលជំនួយមនុស្សធម៌សម្រាប់ជនភៀសសឹក។

ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ សាធារណជន និងបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទាំងអស់អាចបរិច្ចាគជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់នានា ដោយសប្បុរសជនអាចធ្វើការបរិច្ចាគបាននៅតាមបណ្តាទីតាំងដូចខាងក្រោម៖

1. ចំណត ធនាគារ វីង (Royal One)

2. ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អ៊ីនហ្វីនីធី

3. ស្ថានីយទូរទស្សន៌ CBS/CNC

4. ទីស្នាក់កាលកណ្តាល ក្រុមហ៊ុន សែលកាត

5. សមាគមសិល្បករខ្មែរ

6. សហគមន៍ ណ័រប្រ៊ីដ

7. សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សាខា ប៉េងហួត

8. សណ្ឋាគារកាំបូឌីយ៉ាណា

រួមគ្នាដើម្បីមូលនិធិមួយនេះ និងជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់សាច់ញាតិក្រុមគ្រួសារ មិត្តភ័ក្តិ និងសប្បុរសជនទាំងក្នុងនិងនៅក្រៅប្រទេសទាំងអស់។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ នឹងឈរនៅជាមួយប្រជាជនកម្ពុជាជានិច្ច។

យើងឈរជាមួយគ្នា ដើម្បីកម្ពុជា!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង