ក្នុងចំណែកមួយនៃស្មារតីនេះ អតីតតារាល្បីៗ និងបេក្ខជនប្រកួតប្រជែងក្នុងកម្មវិធីនានារបស់ CBS បានជួយចូលរួមចំណែកនៅក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗគ្នាដែលពួកគាត់បង្កើតឡើង ក្នុងគោលបំណងតែមួយគឺការប្រមូលជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវផ្សេងៗ ដើម្បីធ្វើជាអំណោយចែកជូនជនភៀសសឹករាប់ម៉ឺននាក់ ដែលកំពុងចាកឆ្ងាយពីផ្ទះសម្បែងរបស់ពួកគាត់។