
វត្តតាមាន់សែនជ័យ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល បានទទួលរងនូវការខូចខាតស្ទើរទាំងស្រុងអំឡុងពេលនៃការវាយប្រហារពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ក្នុងនោះក៏បានបណ្តាលឱ្យតាជី មួយរូប បានស្លាប់បាត់បងជីវិត។ ក្រុមការងារសមាគមសិល្បករខ្មែរ បានធ្វើដំណើរទៅកាន់ទីនោះផ្ទាល់ នៅថ្ងៃទី១១ ខែសីហា។
បរិវេណនៅទីនេះ នៅមានតឹកតាង សញ្ញាគ្រោះថ្នាក់នៃគ្រាប់មិនទាន់ផ្ទុះ ដែលគេបានដាក់ហ៊ុមព័ទ្ធនៅបរិវេណជុំវិញនេះ ដោយក្រុមការងារមកដល់និងធ្វើការដើរពិនិត្យដោយការប្រុងប្រយ័ត្នបំផុត។

រូបភាពដោយ CBS