×

ចាកចេញទាំងមោទកភាព! វិបុល ត្រូវបញ្ចប់ដំណើរក្នុងកម្មវិធី MasterChef Cambodia តែបើកទំព័រថ្មីនៃក្តីស្រមៃជាចុងភៅ

ទោះបីជាដំណើររបស់បេក្ខជន សុខ វិបុល ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ត្រូវបញ្ចប់ត្រឹមសប្តាហ៍ទី៨ ក៏ដោយ ក៏បេក្ខជនមកពីខេត្តកំពងចាមរូបនេះ បានចាកចេញប្រកបដោយមោទនភាព។

បន្ទាប់ពីការប្រកួតជាក្រុមនៅខាងក្រៅជាលើកដំបូងនៅរោងចក្រស៊ីម៉ងត៍ ជីប ម៉ុង វិបុលដែលជាសមាជិករបស់ក្រុមពណ៌ខៀវដែលទទួលបរាជ័យ បានប្រកួតនៅក្នុងវិញ្ញាសាសម្ពាធដ៏តានតឹង ដែលតម្រូវឱ្យធ្វើបង្ហែមខ្មែរប្រចាំខេត្តបាត់ដំបង គឺ “ហហ្មុកខ្នុរ” ។

បង្អែមរបស់វិបុល មានរសជាតិស្ទើរផ្អែម ដែលជាចំណុចដ៏សំខាន់មួយសម្រាប់បង្អែមខ្មែរ ហើយក៏ជាកត្តាកាត់សេចក្តីដែលនាំឱ្យគាត់ចាកចេញពីកម្មវិធី។

យ៉ាងណាក៏ដោយ វិបុលបានចាកចេញដោយមោទកភាព៖

“ថ្ងៃនេះខ្ញុំអាចត្រូវចាកចេញពីកម្មវិធី MasterChef Cambodia ប៉ុន្តែខ្ញុំមិនអាចចាកចេញពីក្តីសុបិនខ្ញុំទេ។ អ្វីដែលខ្ញុំរៀន ពេលវេលាដ៏ល្អ អារម្មណ៍ទាំងអស់នឹងនៅក្នុងចិត្តខ្ញុំរហូត។ នេះគ្រាន់តែជាចាប់ផ្តើម ខ្ញុំសន្យានឹងបន្តដើរទៅមុខ ដោយភាពស្មោះត្រង់នឹងចំណង់ចំណូលចិត្ត។ សូមអរគុណអ្នកគាំទ្រទាំងអស់ដែលនៅខាងក្រោយខ្ញុំ
កុំភ្លេច… នេះមិនមែនជាទីបញ្ចប់ទេ ប៉ុន្តែជាទំព័រថ្មី ខ្ញុំបានចេញពីកម្មវិធី ប៉ុន្តែខ្ញុំមិនចេញពីក្តីសុបិន្តខ្ញុំទេ ( សុំទោសម៉ាក់ប៉ា ហើយនឹងប្អូនប្រុសរបស់ខ្ញុំសុំទោស”។

គួរបញ្ជាក់ថា វិបុលគឺជាបេក្ខជនទី៦ ដែលត្រូវចាកចេញពីកម្មវិធី បន្ទាប់ពីបេក្ខភាព កុកម៉េង ស្រីនីត វិច្ឆិកា សុវាចា និង តារា កាលពីសប្ដាហ៍មុនៗ។

ទស្សនាសប្ដាហ៍ទី៨ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង