×

សហការរីករាយ! កន្និកា ដឹកនាំក្រុមក្រហមឱ្យទទួលជ័យជម្នះក្នុងវគ្គប្រកួតនៅខាងក្រៅ នៅរោងចក្រស៊ីម៉ងត៍ របស់ក្រុមហ៊ុន ជីប ម៉ុង

នៅសប្តាហ៍ទី៨ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់កន្និកា ក្នុងដំណើរនៃការប្រកួតក្នុងផ្ទះបាយមួយនេះ។

ចាប់ពីសប្ដាហ៍ទី៣ ដល់សប្ដាហ៍ទី៦ ក្នុងផ្ទះបាយ MasterChef Cambodia កន្និកា មិនសូវត្រូវបានគេចាប់អារម្មណ៍ខ្លាំងនោះទេ។ ក្នុងសប្តាហ៍ទី៤ នាងបានរួចផុតពីការជម្រុះចេញ និងទទួលការជួយសង្គ្រោះដោយ បូរ៉ា ក្នុងសប្ដាហ៍ទី៣ ដែលបានផ្តល់ឱកាសឱ្យនាងបន្តអភិវឌ្ឍសមត្ថភាព។

ប៉ុន្តែទាល់តែដល់សប្តាហ៍ទី៧ ទើបកន្និកា បានបង្ហាញសមត្ថភាពដ៏លេចធ្លោ។ អាល់ម៉ុនការីកូនកាត់របស់នាង បានធ្វើឱ្យគណៈកម្មការកោតសរសើរ ហើយបានធ្វើឱ្យនាងទទួលបានតំណែងជាប្រធានក្រុមជាលើកដំបូង សម្រាប់ការប្រកួតជាក្រុមនៅរោងចក្រស៊ីម៉ងត៍ របស់ក្រុមហ៊ុន ជីប ម៉ុង នៅខេត្តកំពត។

ការដឹកនាំក្រុមមិនមែនជាកិច្ចការងាយស្រួលនោះទេ ដោយត្រូវចម្អិនសាច់គោអាំងចង្កាក់ខ្មែរ ជាមួយសមាជិកក្រុមដែលជ្រើសរើសដោយភ្ញៀវកិត្តិយសដ៏ពិសេស ពោលគឺអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន។ ការសហការគ្នាដ៏ល្អ បានធ្វើឱ្យក្រុមរបស់កន្និកា ទទួលបានជ័យជម្នះលើក្រុមពណ៌ខៀវ ហើយក៏ជាការដឹកនាំលើកដំបូងរបស់នាង ដែលទទួលបានជ័យជម្នះផងដែរ។

ទស្សនាសប្ដាហ៍ទី៨ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង