×

គណៈកម្មការ ចង្អុលបង្ហាញពីកំហុសឆ្គងសំខាន់ៗដែលនាំឱ្យក្រុមពណ៌ខៀវចាញ់ការប្រកួត

បរាជ័យរបស់ក្រុមពណ៌ខៀវក្នុងការប្រកួតនៅខាងក្រៅជាលើកដំបូងគេក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បណ្ដាលមកពីកំហុសឆ្គងផ្នែកបច្ចេកទេសមួយចំនួន។

គណៈកម្មការ ណារ៉ា បានលើកឡើងពីមូលហេតុចម្បងៗចំនួនបីដែលនាំឱ្យពួកគេទទួលបរាជ័យ មានដូចជា ការកាត់សាច់មិនត្រឹមត្រូវ, ការប្រឡាក់សាច់មិនត្រូវ, និងការប្រើប្រាស់ម្នាស់ ដែលធ្វើឱ្យបាត់បង់រសជាតិសាច់។

បេក្ខនារី ចាន់លក្ម្សី ដែលជាសមាជិកនៃក្រុមពណ៌ខៀវ ក៏បានចេញមុខទទួលស្គាល់កំហុស ចំពោះការកាត់សាច់មិនបានល្អផងដែរ។

កំហុសទាំងនេះបានធ្វើឱ្យក្រុមពណ៌ខៀវចាញ់ក្នុងលទ្ធផលដ៏ប្រកៀកប្រកិតត្រឹមតែ ៣ សំឡេងប៉ុណ្ណោះ និងធ្លាក់ចូលទៅក្នុងវិញ្ញាសាសម្ពាធ។

ទស្សនាសប្ដាហ៍ទី៨ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង