×

បេក្ខជន តឹល ប្រុសប៉ូ ទទួលបានចានដែលល្អជាងគេជាលើកដំបូងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤

ក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខជន តឹល ប្រុសប៉ោ ត្រូវបានគណៈកម្មការកោតសរសើរចំពោះការធ្វើបង្អែមដ៏លេចធ្លោបំផុតប្រចាំសប្ដាហ៍ទី៨ ហើយនេះក៏ជាលើកទីមួយសម្រាប់ប្រុសប៉ូ ដែលទទួលបានចានដ៏ល្អបំផុត នៅក្នុងផ្ទះបាយ MasterChef Cambodia ។

នៅក្នុងវិញ្ញាសាសម្ពាធ បេក្ខជនទាំងអស់ត្រូវបានតម្រូវឱ្យធ្វើបង្អែមខ្មែរដ៏ល្បីល្បាញមួយ ឈ្មោះ «ហហ្មុកខ្នុរ» ដែលមានប្រភពពីខេត្តបាត់ដំបង។ ក្នុងវគ្គនេះ ក៏មានភ្ញៀវកិត្តិយសពិសេសមួយរូប ដែលមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ហៅកាត់ ACAC ដើម្បីចូលរួមដាក់ពិន្ទុដល់បេក្ខភាពទាំង៩រូប ដែលពាក់អៀមខ្មៅផងដែរ។

ជ័យជម្នះនេះពិតជាមានន័យបំផុតសម្រាប់ប្រុសប៉ូ ក្រោយពីការប្រកួតជាច្រើនវគ្គដែលគាត់បានឆ្លងកាត់កន្លងមក។ កាលពីសប្តាហ៍ទី៣ បេក្ខជនមកពីខេត្តឆ្ងាយជាងគេ ពោលគឺខេត្តប៉ៃលិន ស្ទើរតែបាត់បង់ឱកាសបន្តនៅក្នុងផ្ទះបាយ MasterChef Cambodia ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលចានរបស់ប្រុសប៉ូ ស្ថិតក្នុងចំណោមចានដែលធ្វើមិនបានល្អទាំង៣។

ទោះជាយ៉ាងណា នៅសប្ដាហ៍ទី៨នេះ ប្រុសប៉ូ បានបង្ហាញដល់បេក្ខជនដទៃទៀតថា គាត់គឺជាបេក្ខជនម្នាក់ដែលមិនអាចមើលរំលងបានទេ។ តស់ទៅទស្សនាសប្ដាហ៍ទី៨ កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅខាងក្រោម៖

 

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង